សារអេឡិចត្រូនិច
មុជទឹក​ក្រោម​បាតសមុទ្រ ពលរដ្ឋ​ខ្មែរ​មើល​រំលង តែ​បរទេស​ចូល​ចិត្ត​បំផុត


ការ​មុជទឹក​មើល​ក្រោម​បាតសមុទ្រ (Scuba Diving) ជា​កម្សាន្ត​ដែល​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​មើល​រំលង តែ​មានការ​ពេញ​និយម​បំផុត​ពី​ជនបរទេស​។​អ្នកស្រី រស់ គន្ធ​ណុ​ច អ្នកគ្រប់គ្រង​ក្រុមហ៊ុន Koh Kong Dive Center ដែល​ផ្តល់​សេវាកម្ម​កម្សាន្ត​មុជទឹក​មើល​បាតសមុទ្រ​ដល់​ភ្ញៀវ​ទេសចរ​នៅ​កោះរុង​ប្រាប់​ថា ប្រទេស​កម្ពុជា​មាន​សមុទ្រ​ដ៏​ស្រស់​ស្អាត ប៉ុន្តែ​ពលរដ្ឋ​ជា​ច្រើន​ហាក់​មិនសូវ​ចាប់អារម្មណ៍​។

ពលរដ្ឋ​កម្ពុជា​គួរតែ​សាកល្បង​ការ​កម្សាន្ត​ដ៏​រំភើប​នេះ ដើម្បី​ស្វែង​យល់​និង​បានដឹង​ពី​ភាព​អស្ចារ្យ​នៃ​បាតសមុទ្រ​ប្រទេស​កម្ពុជា ដែល​មាន​ភាព​ស្រស់​ស្អាត​កម្រ​បានឃើញ​។

អ្នកគ្រប់គ្រង​រូប​នេះ​ថា ការ​មុជទឹក​ទស្សនា​បាតសមុទ្រ មាន​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ដកដង្ហើម ដើម្បី​អ្នក​កម្សាន្ត​អាច​មុជ​មើល​ផ្កាថ្ម​និង​ជីវិត​រស់នៅ​ក្រោម​បាតសមុទ្រ​ផ្សេង​ៗ​។

ព័ត៌មានថ្មីៗ