សារអេឡិចត្រូនិច
ព្រែក​ត្នោត លក់​តែ​មាន់​ស្រែ​សុទ្ធ គោលដៅ​ទេសចរណ៍​ថ្មី​នៅ​ខេត្តកំពត


មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត មាន​ចម្ងាយ​ប្រហែល ៣០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពត​តាម​ផ្លូវជាតិ​លេខ ៣ រមណីយដ្ឋាន​ព្រែក​ត្នោត (​អន្លង់​ធំ​) បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្តកំពត​។ 

សហគមន៍​ដែល​គ្រប់គ្រង​តំបន់​កម្សាន្ត​ព្រែក​ត្នោត​ប្រាប់​ថា ភ្ញៀវ​ដែល​មក​កម្សាន្ត​ព្រែក​ត្នោត​នឹង​រីករាយ​បរិយាកាស​ធម្មជាតិ ការ​កម្សាន្ត​ទឹកធ្លាក់​ដែល​ហូរ​ចាក់​ពី​ភ្នំ​បូកគោ ការ​គយគន់​ផ្កា​ព្រៃ ការ​ដើរ​ទស្សនា​សត្វ​អំពិលអំពែក ត្រី​ផ្សោត មើល​ថ្ងៃ​លិច​នៅ​ព្រៃកោងកាង​។

សម្រាប់​សេវាកម្ម​ហូប​ចុក​វិញ មាន​កន្លែង​បម្រើ​អាហារ​ជា​លក្ខណៈ​ស្រុកស្រែ​ចម្ការ ដូច​ជា​មាន​មាន់​ស្រែ​សុទ្ធ​ដើម្បី​បម្រើ​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត​៕