សារអេឡិចត្រូនិច
រមណីយដ្ឋាន​ភ្នំ​ខ្យង ធ្វើឲភ្ញៀវ​ទេសចរ​ទៅ​មិនដល់ ព្រោះមាន


រមណីយដ្ឋាន​ប្រាសាទភ្នំ​ខ្យង មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កន្ថោ​ខាងជើង ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ រមណីយដ្ឋាន​ប្រាសាទភ្នំ​ខ្យង បង្កប់​ភាព​អស្ចារ្យ​ដោយសារ​មាន​ល្អាង​ភ្នំ​ធម្មជាតិ មាន​សំណង់​ប្រាសាទបុរាណ​ក្នុង​រូងភ្នំ និង​អាថ៌​កំ​បាំ​ជា​ច្រើន​ទៀត ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ភាគច្រើន​តែង​ធ្វើ​ដំណើរ​ទៅ​ហួស​មក​ហួស ដោយសារ​ការ​ផ្សព្វផ្សាយ​មិន​ទាន់​ទូលំទូលាយ និង​ណាមួយ​ការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នានា​នៅ​មិន​ទាន់​ល្អ​ប្រសើរ​។

ដើម្បី​ធ្វើ​ដំណើរ​ទៅ​រមណីយដ្ឋាន​ភ្នំ​ខ្យង ភ្ញៀវ​ទេសចរ​ទាំងឡាយ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៣១ ពី​ថ្នល់បំបែក​គូស ប្រហែល ១០០ គីឡូម៉ែត្រ​នឹង​ដល់​ខ្លោងទ្វារវត្ត​មួយ​ឈ្មោះ​ថា វត្ត​ភ្នំ​ក្រពើ រួច​បន្តដំណើរ​ចូល​ប្រហែល ៥០០ ម៉ែត្រ ឬ​ក៏​អាច​ធ្វើ​ដំណើរ​ពី​ថ្នល់​បត់ ដែល​បំបែក​ពី​កំពង់ត្រាច​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​ទាន់ហន់ ចម្ងាយ​ប្រហែល ២ គីឡូម៉ែត្រ នឹង​មក​ដល់ទី​កម្សាន្ត​ទេសចរណ៍​មួយ​នេះ​។

ព័ត៌មានថ្មីៗ