សារអេឡិចត្រូនិច
ថ្ម​ចាំង បញ្ចេញ​ពន្លឺ​ដូច​គ្រាប់ពេជ្រ​ជាទី​ពិសិដ្ឋ​បំផុត​នៅ​ភ្នំ​ឈ្ងោក


ថ្ម​ចាំង​ជា​កន្លែង​ពិសិដ្ឋ​មួយ​នៅ​ក្នុង​ល្អាង​ភ្នំ​ឈ្ងោក ដែល​មាន​ថ្ម​ដ៏​ចម្លែក​អាច​បញ្ចេញ​ពន្លឺ​ចែងចាំង​ដូច​គ្រាប់ពេជ្រ​។

នៅ​ពេល​បញ្ចាំង​ភ្លើង ថ្ម​នេះ​នឹង​បញ្ចេញ​ពន្លឺ​ចាំង​ផ្លេក​ៗ​។ កន្លង​ទៅ​ធ្លាប់​មាន​ជន​ទុច្ចរិត​លួច​ដាប់​យក​ថ្ម​ដែល​អាច​ចាំង​ពន្លឺ​នេះ ដែល​ធ្វើ​ឲ្យ​ខូចខាត​មួយ​ចំនួន​។​ក្រៅពី​ថ្ម​ចាំង​ដែល​ភ្ញៀវ​មិន​គួរ​ខក​ខានទៅ​ទស្សនា នៅ​ក្នុង​រូងភ្នំ​ឈ្ងោក​ក៏​មាន​ប្រាសាទបុរាណ​កសាង​ឡើង​មុន​សម័យ​អង្គរ រួម​ទាំង​មាន​និម្មិត​កម្ម​រូប​សត្វ​ដំរី ឥន្ទ្រី ក្រពើ អណ្តើក នៅ​ក្នុង​ល្អាង​ភ្នំ​ដែល​កើតឡើង​កំណក និង​សំណឹក​នៃ​ដំណក់ទឹក​រាប់​ពាន់​ឆ្នាំ​។