សារអេឡិចត្រូនិច
មនុស្ស​ជា​ច្រើន​នាក់ ស្លាប់​ក្នុង​ប្រទេស​ប៉ូ​ឡូញ ដោយសារ​អាកាសធាតុ ត្រជាក់​ខ្លាំង​ពេក


អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង​ពេក គ្របដណ្តប់​ប្រទេស​តំបន់​ទ្វីបអឺរ៉ុប បាន​បណ្តាល​អោយ​មនុស្ស ចំនួន ១០​នាក់ នៅ​ក្នុង​ប្រទេស​ប៉ូ​ឡូញ បាន​ស្លាប់​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់​កាសែត The Guardian​។

កាសែត បន្ត​ទៀត​ថា អាកាសធាតុ​ក្រោម​សូន្យ បាន​ឆក់​យកអាយុ​ជីវិត របស់​មនុស្ស​ចំនួន ៣០​នាក់ ក្នុង​រយៈពេល ២ ឬ ៣ ស​ប្តា​ហ៍​នេះ ក្នុង​ប្រទេស​ទ្វីបអឺរ៉ុប ហើយ​ភាគច្រើន នៃ​អ្នក​ដែល​ស្លាប់​នោះ គឺ​ស្លាប់​ដោយសារ​កក​។

នៅ​ក្នុង​តំបន់​ខ្លះ នៃ​ប្រទេស​ប៉ូ​ឡូញ អាកាសធាតុ ធ្លាក់​ចុះ​មក​ដល់ ដក ២០ អង្សា​សេ ហើយ​បើ​តាម​ម​ជ្ឍ​មណ្ឌល​សន្តិសុខ​ជាតិ​ប៉ូ​ឡូញ បានអោយ​ដឹង​ថា មាន​មនុស្ស​ចំនួន ៦៥​នាក់​ហើយ បាន​ស្លាប់​ដោយសារ ការ​ខ្វះ​កំ​ដៅ​ក្នុង​ខ្លួន ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ មក​។

អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ មានការ​គំរាមកំហែង​ខ្លាំង ដល់​អាយុជីវិត​របស់​ជនអនាថា និង​ជនភៀសខ្លួន នឹង​អ្នកមួយ​ចំនួន​ទៀត ដែល​រស់នៅ​ក្នុង​តង់ មិន​មានទឹក​ក្តៅ និង​ម៉ាស៊ីនកំដៅ​៕

ព័ត៌មានថ្មីៗ