សារអេឡិចត្រូនិច
អ្នក​ផលិត​វី​ដេ​អូ Youtube ម្នាក់​កំពុង​ភ័យ​ខ្លួន ដោយសារ​វី​ដេ​អូ​ថើប​រត់


អ្នក​ផលិត​វី​ដេ​អូ លើ​យូ​ធូប (Youtube) ម្នាក់ កំពុង​យក​បញ្ហា​ដ៍​ធំ​មួយ​មក​ដាក់ខ្លួន បន្ទាប់​ពី​ខ្លួន​បាន​ផលិត​វី​ដេ​អូ​កំសាន្ត​មួយ ដែល​ធ្វើ​អោយ​សាធារណជន​ក្នុង​ប្រទេស​ឥណ្ឌា មានការ​ខឹង​សំ​ម្បា​រយ៉ា​ង​ខ្លាំង​។

ស៊ូ​មី​ត វើ​រ​ម៉ា (Sumit Verma) ម្ចាស់​គណនី​យូ​ធូប ឈ្មោះ Crazy Sumit បាន​បង្ហោះ​វី​ដេ​មួយ ដែល​ក្នុង​វី​ដេ​អូ បាន​បង្ហាញ​ថា គាត់​បាន​ដើរទៅ​កាន់​ស្ត្រី​ផ្សេង​ៗ​គ្នា ជា​ច្រើន នៅ​កន្លែង​ទី​សាធារណៈ បន្ទាប់​មក​គាត់​ថើប​ពួក​គេ ហើយក៍​រត់​។

ប៉ូលិស​ទីក្រុង​ញូ​វ​ដេ​លី កំពុង​ស៊ើបអង្កេត លើ​វី​ដេ​អូ​នេះ ហើយ​បាន​ជំរុញ​អោយ ជន​រង​គ្រោះ (​អ្នក​ដែល​ត្រូវ លោក Sumit Verma ថើប​) ដាក់​ពាក្យបណ្តឹង ប្រឆាំង​រូប​លោក​។

ក្រោយ​ពី​មានកា​រិះគន់​យ៉ាង​ខ្លាំង ពី​សាធារណ​: គាត់​ក៍បាន​ធ្វើការ​សូមទោស និង​បាន​លុប វី​ដេ​អូ​នោះ ចេញ​។

សាធារណជន ចាត់​ទុក​វី​ដេ​អូ កំសាន្ត​របស់​គាត់​នេះ ជា​ការ​រំលោភ​បំពាន​លើ​ស្ត្រី ដោយ​អ្នក​បញ្ចេញមតិ​ម្នាក់ និយាយ​នៅ​លើ Twitter ថា វា​ជា​ការ​រំលោភ​បំពាន ផ្លូវភេទ ហើយ​ការ​ថើប ដោយ​មិន​មានការ​យល់ព្រម មិនមែន​ជា​ការ​កំសាន្ត​នោះ​ទេ​។

លោក Sumit Verma ដែល​គណនី​យូ​ធូប​របស់​គាត់ មាន​អ្នកគាំទ្រ​ច្រើន ជាង ១៥០.០០០​នាក់ បាន​និយាយ​ថា គាត់​ផលិត​វី​ដេ​អូ​នេះ​ឡើង គ្រាន់តែ​ដើម្បី ការ​កំសាន្ត​ប៉ុណ្ណោះ ហើយ​គាត់​គ្មាន​បំណង នឹង​ធ្វើ​អោយ​ប៉ះពាល់ ដល់​នរណា​ម្នាក់​ឡើយ​។

តែ​ទោះបីជា​យ៉ាងណា ក៍ដោយ ប៉ូលិស​ក្រុង​ញូ​វ​ដេ​លី មិន​ជឿ​លើ​ការ​ពន្យល់​របស់ Sumit ទេ ហើយ​និយាយ​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត លើ​ករណី​នេះ​។

ក្នុង​ប្រទេស​ឥណ្ឌា មាន​ម្ចាស់​គណនី​ជា​ច្រើន ដែល​បាន​ផលិត​វី​ដេ​អូ លក្ខណៈ​កំសាន្ត​។

ម្ចាស់​គណនី​យូ​ធូប TroubleSeekerTeam ក៍បាន​រិះគន់​ទៅ​លើ វី​ដេ​អូ​របស់ Sumit ផង​ដែរ និង​បាន​ថ្លែង​ថា ការ​យាយី​លើ​ស្ត្រី ឬ​លើ​នរណា​ម្នាក់ មិន​ត្រូវ​បាន​គេ​ចាត់​ទុក ជា​វី​ដេ​អូ​កំសាន្ត​នោះ​ទេ​៕