សារអេឡិចត្រូនិច
អា​មេ​រិ​កថា នឹង​បាញ់​ទំលាក់​មី​ស៊ី​ល កូរ៉េ​ខាងជើង ដែល​តំរង់​មក​រក​ខ្លួន


រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក Ash Carter បាន​និយាយ​ថា អា​មេ​រិច​នឹង​បាញ់​ទំលាក់​រាល់​មី​ស៊ី​របស់​កូរ៉េ​ខាងជើង ដែល​បាញ់​តំរង់​មក​រក​ប្រទេស​របស់​ខ្លួន ឬ​ក៏ ប្រទេស​សម្ព័ន្ធមិត្ត​។

មេដឹកនាំ​កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន បាន​និយាយ​កាលពី​ថ្មី​ៗ​នេះ​ថា​ទីក្រុង​ព្យុ​ង​យ៉ាង អាច​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​ខ្លួន បាន​គ្រប់ពេលវេលា​។ 

ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង ចាប់តាំងពី​មេដឹកនាំ​ផ្តាច់​ការ បាន​និយាយ ក្នុង​កំឡុង​ពេល​ស្វាគមន៍​ឆ្នាំ​ថ្មី​ថា ប្រទេស​ខ្លួន​ខិត​ជិត​ដល់​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប ដែល​មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អា​មេ​រិ​ក​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​កាលពី​ថ្ងៃអាទិត្យ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​បាន​ដាក់​កំហុស​ទាំងអស់​ទៅ​ដល់​អា​មេ​រិ​ក ដែល​ជាដើម​ហេតុ​ធ្វើ​អោយ​ប្រទេស​ខ្លួន​មានការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​។

លោក Ash Carter ចាត់​ទុក​សារ​របស់​មេដឹកនាំ​គី​ម ជុង​អ៊ុ​ន​គឺជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។

ប្រទេស​ចិន និង​កូរ៉េ​ខាងត្បូង បាន​ប្រឆាំង​ទៅ​ការ​គំរាមកំហែង​របស់​កូរ៉េ​ខាងជើង និង​បាន​ប្រមា​ន​ថា ប្រទេស​កូរ៉េ​ខាងជើង​នឹង​ប្រឈម​នឹង​ទណ្ឌកម្ម បន្ថែម​ទៀត នៅ​ពេល​ខាង​មុខ បើ​មានការ​បាញ់​សាកល្បង​មី​ស៊ី​ល​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង Moon Sang-gyun បាន​និយាយ​ថា "​បើសិនជា​កូរ៉េ​ខាងជើង​មិន​យកចិត្តទុកដាក់​ចំពោះ​ការ​ប្រមា​ន ហើយ​នៅ​តែ​បន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វី​ទៀត ប្រទេស​ខ្លួន​នឹង​ប្រឈម​នឹង​ទ័​ណ្ឌ​កម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ព្រមទាំង​ការ​ដាក់​សំពាធ​ពី​សហគមន៍​អន្តរជាតិ​"​។

ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ប្រឆាំង​កូរ៉េ​ខាងជើង រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ល​ទ្ឋ​ផល​អ្វី​សោះ ហើយ​មិន​អាច​ទប់ស្កាត់​ទីក្រុង​ព្យុ​ង​យ៉ាង​ពី​ការ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ឡើយ​៕

ព័ត៌មានថ្មីៗ