សារអេឡិចត្រូនិច
មី​យ៉ា​ន់​ម៉ា​ណែនាំ​សុវត្ថិភាព​ដល់​ពលរដ្ឋ​របស់​ខ្លួន​នៅ​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​៥​នាក់​ត្រូវ​បាន​សម្លាប់


កាលពី​ថ្ងៃ​ចន្ទ  មី​យ៉ា​ន់​ម៉ា​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើការ​ណែនាំ​សុវត្ថិភាព​ដល់​កម្មករ​របស់​ខ្លួន​នៅ​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី ពួក​អ្នក​វាយប្រហារ​ច្រើន​នាក់ បាន​កាប់​សម្លាប់​មនុស្ស​៥​នាក់​ក្នុង​ចំណោម​ពួក​គេ​គឺ​ប៉ុន្មាន​ស​ប្តា​ហ៍ បន្ទាប់​ពី​ខ្លួន​បាន​រារាំង​ក្រុម​កម្មករ​ពី​ការ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយសារ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួក​គេ​នោះ​។ 

ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​គ្នា​ទាំង​២​នេះ បាន​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ចំពោះ​ជោគ​វា​សា​នា​នៃ​ក្រុម​ជនជាតិភាគតិច​អ៊ី​ស្លា​ម​រ៉ូ​ហ៊ីង​យ៉ាង​(Rohingya)​នៅ​មី​យ៉ា​ន់​ម៉ា ដោយ​ម៉ា​ឡេ​ស៊ី​ចោទប្រកាន់​មី​យ៉ា​ន់​ម៉ា​ពី​បទ​ប្រល័យពូជសាសន៍​លើ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ាង​។

មី​យ៉ា​ន់​ម៉ា ច្រានចោល​របាយការណ៍​អំពី​ការ​រំលោភ​បំពាន​ដោយ​កង​សនិ្ត​សុខ​របស់​ខ្លួន​ប្រឆាំង​ក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ក្នុង​ការ​បង្ក្រាប​ដែល​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នក​វាយប្រហារ​ច្រើន​នាក់​បាន​សម្លាប់​ប៉ូ​លី​សមី​យ៉ា​ន់​ម៉ា​៩​នាក់ កាលពី​ថ្ងៃ​ទី​៩​ខែតុលា នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូ​លី​ស​នៅ​ព្រំដែន​ជិត​ព្រំដែន​បង់​ក្លា​ដែ​ស​។

បុរស​ពាក់​របាំងមុខ​ចំនួន​៤​នាក់​ដែល​ប្រដាប់​ដោយ​កាំបិត បាន​វាយប្រហារ​ក្រុម​កម្មករ​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ពួក​គេ បាន​ចាក​ចេញពី​រោង​ច្រក​មួយ​នៅ​សង្កាត់​Serdang នៅ​ជាយក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​បណ្តាល​ឲ​មនុស្ស​ចំនួន​៥​នាក់ ស្លាប់​និង​២​នាក់​បាន​រង​របួស​។

ព័ត៌មានថ្មីៗ