សារអេឡិចត្រូនិច
ប៉ា​គី​ស្ថាន​បាញ់​សាកល្បង​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​លើក​ទី​មួយ ដោយ​ជោគជ័យ


ប៉ា​គី​ស្ថាន បាន​បាញ់​សាកល្បង​គ្រួ​សមី​ស៊ី​ល​(cruise missile)​ចេញពី​នាវាមុជទឹក​លើក​ទី​មួយ​របស់​ខ្លួន ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ចន្ទ នៅ​សមុទ្រ​ឥណ្ឌា ។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​យោធា​ប៉ា​គី​ស្ថាន ។ 

អ្នកនាំពាក្យ​ប៉ា​គី​ស្ថាន បាន​បញ្ជាក់​ប្រាប់​ទី​ភ្នា​ក់​សារព័ត៌មាន​AFP ថា មី​ស៊ី​ល​Babur-3 នេះ មាន​រយៈ​ចម្ងាយ​៤៥០​គីឡូម៉ែត្រ ហើយ​វា​អាច​ហោះ​នាំ​យក​ទៅ​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។

នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Nawaz Sharif  បាន​និយាយ​ថា ការ​សាកល្បង​នះ​បាន​បង្ហាញ​ការ​រីក​ចម្រើន​បច្ចេកវិទ្យា​ផ្ទាល់​របស់​ប៉ា​គី​ស្ថាន​។​ប៉ុន្តែ ក្រុម​អ្នកវិភាគ បាន​និយាយ​ថា ការ​វិវឌ្ឍន៍​មី​ស៊ី​ល​នេះ អាច​បង្កើន​ភាព​តានតឹង​បន្ថែម​ទៀត​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​ជិតខាង​គ្នា​នេះ​។

ព័ត៌មានថ្មីៗ