សារអេឡិចត្រូនិច
Ronaldo៖ ខ្ញំ​ុ​ដឹង​មូលហេតុ​ដែល​កីឡាករ​ក្រុម Barca មិន​បាន​ចូលរួម


មិន​មាន​កីឡាករ​របស់​ក្រុម Barcelona ណា​ម្នាក់​បាន​ចូលរួម​នៅ​ក្នុង​ពិធី FIFA "The Best" នៅ​ក្នុង​ទីក្រុង Zurich យប់​ថ្ងៃ​ចន្ទ​នោះ​ទេ​ហើ​យ​កីឡាករ Cristiano Ronaldo ដែល​ជា​អ្នក​ឈ្នះ​ពានរង្វាន់​សំខាន់​ក្នុង​ពី​ធី​នេះ​បាន​និយាយ​ថា​រូបគេ​យល់​ពី​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ដែល​មិន​បាន​ចូលរួម​។

ក្រុម Barcelona មានការ​ប្រកួត​ជើង​ទី​ពីរ​ក្នុង​ពានរង្វាន់ Copa del Rey យប់​ថ្ងៃ​ពុធ​នេះ​ហើយ​ក៏​បាន​សម្រេចចិត្ត​មិន​អោ​យ​កីឡាករ​ចូលរួម​ក្នុង​ពិធី FIFA "The Best" នៅ​ក្នុង​ទីក្រុង Zurich​។ 

"​ខ្ញំុំ​ពេញចិត្ត​ណាស់​បើ​សិន​ជា​កីឡាករ Lionel Messi ចូលរួម​ក្នុង​ពិធី​យប់​នេះ​ព្រមទាំង​កីឡាករ​ក្រុម Barcelona ទាំងអស់​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​មានការ​ប្រកួត​ពាន​មួយ​ដូច្នេះ​វា​ជា​ហេតុផល​ដ៏​សម​ស្រប​ដែល​ពួក​គេ​មិន​បាន​ចូលរួម​។ Cristiano Ronaldo បាន​និយាយ​ខណៈ​ដែល​រូបគេ​បាន​បញ្ចប់​សុន្ទរកថា​ក្នុង​ប្រទេស​ស្វ៊ី​ស​។

រូបគេ​ក៏​បាន​អរគុណ​ដល់​មិត្ត​រួម​ក្រុម​របស់​គេ​ទាំងអស់​ដែល​បាន​ជួយ​អើ​យ​រូបគេ​ឈ្នះ​ពានរង្វាន់​មួយ​នេះ​ហើយ​ក៏​បាន​និយាយ​ថា​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់​មួយ​នេះ​។ 

"​ខ្ញុំ​កំពុង​នៅ​ចំណុច​ល្អ​បំផុត​នៃ​អាជីព​របស់ខ្ញុំ​។ វា​គឺជា​ឆ្នាំ​អស្ចារ្យ ទាំង​ពានរង្វាន់​ផ្ទាល់ខ្លួន​និង​ពានរង្វាន់​ក្រុម ដូច្នេះ​ខ្ញុំ​មាន​អំណរ​គុណ​យ៉ាង​ខ្លាំង​ដល់​អ្នក​គ្រប់​គ្នា​"៕

source:MARCA