សារអេឡិចត្រូនិច
ផ្លែ​បឺ​រី​ពណ៌​ខៀវ​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន​ចំពោះ​សុខភាព


ផ្លែ​បឺ​រី​ពណ៌​ខៀវ គឺជា​ផ្លែ​ឈើ​ដ៏​ពេញ​និយម​បំផុត​មួយ ក្នុង​បណ្តា​ប្រទេស​លោក​ខាងលិច ប៉ុន្តែ វា​ក៏​គួរតែ​ទទួលទាន​ដែរ បើសិនជា​មាន​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ផ្លែ​ឈើ​មួយ​នេះ មាន​ជីវជាតិ​ច្រើន​ណាស់ ជា​ពិសេស ពេល​ញ៉ាំ​ទាំង​នៅ​ស្រស់​ៗ​។ វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ Flavonoid មួយ​ដែល​មានឈ្មោះ​ថា Anthocyanins ដែល​មាន​នាទី​ផ្តល់​ពណ៌​ចាស់ ដល់​ផ្លែ​ឈើ​មួយ​នេះ ដូច​គ្នា​នឹង​ត្រប់វែង និង​ស្ពៃក្តោប​ពណ៌​ស្វាយ​ដែរ​។ ក្រៅពី​នេះ ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ ច្រើន​នឹង​មាន​ប្រយោជន៍​យ៉ាងច្រើន ដូច​ខាងក្រោម​នេះ ៖

_​ការពារ​ស្បែក​ពី​ខាងក្នុង​ដែល​ខូចខាត​ដោយសារ​ពន្លឺព្រះអាទិត្យ

_​ថែរក្សា​សុខភាព​ឆ្អឹង​កាន់តែ​រឹង​មាំ និង​ខ្លាំងក្លា

_​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​ខួរក្បាល

_​ទប់ស្កាត់​ភាព​ចាស់

_​សម្រួល​ដល់​ការ​រំលាយ​អាហារ តាម​រយៈ​ជំរុញ​ដល់​ការ​លូតលាស់ បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន

_​ជួយ​ដល់​ការ​សម្រក​ទម្ងន់

_​បង្ការ​ជំងឺមហារីក

_​ថែរក្សា​សុខភាព​បេះដូង ដោយ​ការ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ

ការពារ​សុខភាព​ភ្នែក​៕