សារអេឡិចត្រូនិច
១៥ សន្លឹក​បង្ហាញ​ភាព​ស្រស់​ស្អាត​នៃ​កោះ​រ៉ុ​ង


ទោះបី​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង​នៅ​រដូវវស្សា កោះ​រ៉ុ​ង​នៅ​តែ​បង្ហាញ​សម្រស់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ក្នុង​ការ​ធ្វើ​ដំណើរ​មក​សម្រាកលំហែ​អារម្មណ៍​កោះ​ឆ្នេរ​ឋានសួគ៌​នៃ​ខេត្ត​ព្រះ​សីហ​នុ​។

គ្រាន់តែ​ឈាន​ជើង​ដល់​ឆ្នេរ​កោះ​នេះ​ភ្លាម ហាក់បី​កំពុង​ស្ថិត​នៅ​ពិភព​ថ្មី​មួយទៀត​។ ការ​ស្វាគមន៍​ពី​ពលរដ្ឋ​លើ​កោះមាន​ទាំង​ខ្មែរ​និង​បរទេស​ប្រកបដោយ​ទឹកមុខ​រីករាយ បាន​ផ្ដល់​ភាព​កក់ក្ដៅ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​។