សារអេឡិចត្រូនិច
កំពូល​អាហារ​ដែល​មាន​ជាតិ​សរសៃ ដែល​យើង​ទាំងអស់​គ្នា​គួរ​ញ៉ាំ


ជាតិ​សរសៃ អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល ការពារ​ការ​ទល់លាមក និង​ពង្រឹង​ដល់​ការ​រំលាយ​អាហារ​។ មនុស្ស​ភាគច្រើន ញ៉ាំ​ជាតិ​សរសៃ​មិន​បាន​គ្រប់គ្រាន់​នោះ​ទេ ហើយ​ជា​មធ្យម គឺ​ទទួល​បាន​តែ​ពាក់កណ្តាល នៃ​ជាតិ​សរសៃ​ដែល​យើង​ត្រូវ​ញ៉ាំ​ប៉ុណ្ណោះ​។

អាហារ​ប៉ន​មាន​ជាតិ​សរសៃ គួរតែ​ជា​ជម្រើស​ត្រឹមត្រូវ ប៉ុន្តែ បងប្អូន​គួរ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន មុន​នឹង​ញ៉ាំ​ថ្នាំ ឬ​អាហារ​បំប៉ន​ជាតិ​សរសៃ​។

ខាងក្រោម​នេះ គឺជា​ចំណីអាហារ​មួយ​ចំនួន ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​បងប្អូន​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន ៖

១. គ្រាប់​ធញ្ញជាតិ ស្រូវ​អូក និង​ស្រូវ​សាឡី

២. បន្លែស្រស់​ស្រស់

៣. ផ្លែ​ឈើ​តាម​រដូវ

៤. ផ្លែ​ឈើ​ស្ងួត

៥. សណ្តែក

៦. គ្រាប់​ផ្លែ​ឈើ​៕

ព័ត៌មានថ្មីៗ