សារអេឡិចត្រូនិច
មិនបាច់​ទៅ​ឯណា​ឆ្ងាយ នេះ​ជា​ឱសថ​ដែល​អាច​ការពារ​ជំងឺ​ពុក​ឆ្អឹង


នេះ​គឺជា​ប្រធានបទ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​និង​មាន​ប្រយោជន៍​បំផុត​សម្រាប់​លោក​អ្នក ព្រោះតែ​បញ្ហា​នេះ​ជា​បញ្ហា​ដែល​រសើប​នៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​គឺ​ជំងឺ​ពុក​ឆ្អឹង ដែល​កំពុង​តែ​រាតត្បាត​ខ្លាំង​ណាស់ នៅ​ក្នុង​សង្គម​ខ្មែរ​សព្វ​ថ្ងៃនេះ​។​ថ្ងៃនេះ​ផង​ដែរ Everyday សូម​នាំ​ជូន​លោក​អ្នក ជាមួយ​ឳ​ស​ថ​និង​វិធី​ដ៏​ងាយ​បំផុត​សម្រាប់​លោក​អ្នក​ជាមួយ​បន្លែ​មួយ​ប្រភេទ គឺ សណ្តែក​គួ​។​សណ្តែក​គួ​មាន​ផ្ទុក​នូវ​វីតាមីន​រ៉ែ ដែក​ផូស​ស្វាត ម៉​ង​ហ្កា​ណែ​ស ម៉ា​ញ៉េ​ស្យូ​ម ហ្វូ​លែ​ត វីតាមីន​អា វីតាមីន​បេ វីតាមីន​សេ សារជាតិ​សរសៃ​ហ្វៃ​ប៊ឺ ផង​ដែរ ក្រៅពី​នោះ​គឺ​មាន​ប្រ​តេ​អ៊ី​ន​ទៀត​ផង​។​ក្រៅ​មាន​ផ្ទុក​នូវ​សារធាតុ​ទាំងនោះ តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​របស់​យើង?

ទី​១៖ ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង ជួយ​ពង្រឹង​សុខភាព​ធ្មេញ និង​ជួយ​ពង្រឹង​សរសៃសក់​យើង​ឲ្យ​ល្អ​ទៀត

ទី​២៖ ជួយ​ដឹក​ជញ្ជូន​អុក​ស៊ី​សែន ចែកចាយ​ទៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​សារពាង្គកាយ

ទី៣​៖ ជួយ​ពង្រឹង​ភាព​សុំា ដោយ​វា​មាន​វីតាមីន​សេ និង​សារធាតុ​អង់ស៊ីម​អុក​ស៊ី​ដង់

ទី​៤៖ ជួយ​សម្អាត​តម្រងនោម របស់​យើង ឲ្យ​នៅ​ក្មេង

ទី​៥៖ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មានមុខ​ងារ​ល្អ ដោយ​មាន​សារធាតុ​ហ្វៃ​ប៊ឺ

ទី​៦៖ ជួយ​សម្រក​ទម្ងន់ 

ទី​៧៖ ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ក ចៀសវាង​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម

ទី​៨៖ ជួយ​ដល់​ភ្នែក​របស់​យើង​ឲ្យ​ច្បាស់​ល្អ និង​កាត់​បន្ថយ​ភ្នែក​មី​ញ៉ូ​ម

ទី​៩៖ ជួយ​ផ្សះ​ដំបៅ​ឲ្យ​ឆាប់​ជា​សះស្បើយ

ព័ត៌មានថ្មីៗ