សារអេឡិចត្រូនិច
ផលប្រយោជន៍​ស្មាន​មិន​ដល់​ពី​ផ្លែ​ម្រះ​


ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា ម្រះ​ធ្វើ​ឲ្យ​ថយ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ដោយ​វិធី​បង្កើន​ការ​បំប្លែង​គ្លុយកូស ។​ចូរ​ទទួលទាន​ទឹក​ម្រះ​១​កែវ រៀងរាល់ថ្ងៃ ដើម្បី​នាំ​មក​នូវ​ប្រសិទ្ធ​ភាពល្អ​បំផុត ។ ប៉ុន្តែ ក៏​ដូច​ជា​ប្រភេទ​អាហារ​ដទៃ​ទៀត​ដែរ​, អ្នក​ក៏​គួរ​សាកសួរ​យោបល់​វេជ្ជបណ្ឌិត មុន​ពេល​ប្រើ ។ ផ្អាក​ទទួលទាន ប្រ​សិន​ឈឺពោះ​, រាក​រួស ឬ គ្រុនក្តៅ ។

ក្រួសតម្រងនោម​ជា​ជំងឺ​មួយ​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​យ៉ាង​ខ្លាំង ។ ផ្លែ​ម្រះ​អាច​ត្រូវ​បាន​ចាត់ទុកជា​វិធានការ​ដ៏​ល្អ ក្នុង​ការ​ជួយ​អ្នក​ធូរស្រាល​ពី​ជំងឺ ដោយ​វិធី​បំបែក​បំផ្លាញ​ដុំ​ក្រួស​ក្នុង​សរីរាង្គ ។ ម្រះ​ជួយ​បន្ថយ​កម្រិត​អាស៊ី​ដ​ខ្ពស់ – ជា​មូលហេតុ​បង្ក​ជា​ក្រួសតម្រងនោម ។

បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល

ម្រះ​ជួយ​អ្នក​កម្ចាត់​ចោល​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ បង្គ​គ្រោះថ្នាក់​ឲ្យ​សរីរាង្គ ។ បន្ថយ​បាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ នឹង​ធ្វើ​ឲ្យ​ថយ​ចុះ​ច្រើន​ជំងឺ​បេះដូង និង​ស្ត្រូ​ក ។

ប្រឆាំង​មហារីក​ក្រពេញ​លំពែង​ផលប្រយោជន៍​ដ៏​អស្ចារ្យ​មួយ​របស់​ផ្លែ​ម្រះ គឺ​លក្ខណៈ​ប្រឆាំង​មហារីក​។

ម្រះ​ត្រូវ​បាន​បញ្ជាក់​មាន​ប្រសិទ្ធភាព​បង្អាក់​ការ​ផលិត​គ្លុយកូស​, មាន​លទ្ធភាព​រារាំង​ការ​លូតលាស់​របស់​កោសិកា​មហារីក​ក្រពេញ​លំពែង ។ ក្រៅពី​នេះ ម្រះ​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​តប​កោសិកា​មហារីក​ផ្សេង​ៗ​នៅ​ថ្លើម​, ពោះវៀន​, ក្រពេញ​ប្រូ​ស្តា​ត ។

ប្រភព​ផ្គត់ផ្គង់​វីតាមីន K

វីតាមីន K ជួយ​ឆ្អឹង​រឹង​មាំ​, ជួយ​ឲ្យ​ដំណើរការ​កកឈាម​ប្រព្រឹត្ត​ទៅ​ល្អ និង​ជា​សារជាតិ​ប្រឆាំង​រលាក​មួយ ។ អ្នក​កើត​ជំងឺ​រលាក​សន្លាក់ គួរ​បង្កើន​ការ​ទទួលទាន​ម្រះ ។ ក្រៅពី​នេះ ម្រះ​នឹង​ផ្គត់ផ្គង់​បរិមាណ​ជាតិ​សរសៃ​មួយ​ដ៏​អស្ចារ្យ ។

ក៏​ដូច​ជា​ផលប្រយោជន៍​របស់​ថ្នាំ​ប៉ូវ​ថ្លើម​ផ្សេង​ៗ​ផង​ដែរ​, ម្រះ​ក៏​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​, កែប្រែ​ប្រសើរ​ឡើង​មុខងារ​របស់​ថង់​ប្រមាត់ ។ ប្រ​សិន​ទទួលទាន​ម្រះ​ជា​ប្រចាំ នឹង​បន្ថយ​បាន​ជំងឺ​ក្រិន​ថ្លើម​, រលាក​ថ្លើម​, ទល់លាមក ៕ 

ព័ត៌មានថ្មីៗ