សារអេឡិចត្រូនិច
ជួយ​ឱ្យ​សម្រស់​ស្រស់​ស្អាត​មាន​មន្ត​ស្នេហ៍ដោយ​ប្រើ រូបមន្ត​ស៊ុត​ស


-​ជួយ​បក​«​មុន​»​ខ្សាច់

ការ​យក​ស៊ុត​ស​មក​បំពោក​បក​«​មុន​»​ខ្សាច់​ជា​តិច​និក​ដែល​ធ្វើ​រួច​ទទួល​បាន​ផល​ល្អ ។ វិធី​គឺ​គ្រាន់តែ​ប្រើ​ស៊ុត​ស​មក​លាបមុខ ឬ លាប​លើ​បរិវេណ​ដែល​ត្រូវការ​បក​«​មុន​»​រួច​បិទ​ក្រដាស​ផ្តិ​ជាតិ ខ្លាញ់​ពីលើ​រហូត​ស្ងួត​អាច​លាយ​ទឹកក្រូច​ឆ្មារ ២-៣ តំណក់​ក៏​បាន ។ នៅ​ពេល​ស្ងួត​ហើយ​ត្រូវ​បក​បន្ទះ​ក្រដាស ។ រូបមន្ត​នេះ​អាច​ជួយ​កម្ចាត់​«​មុន​»​ខ្សាច់​ឲ្យ​ជ្រុះ​ចេញ​ជួយ​បន្តឹង​រន្ធ​រោម​និង​ជួយ​ឲ្យ​ស្បែក ស ភ្លឺ​ថ្លា ទៀត​ផង ។

-​ជំរុញ​ផលិត​កោសិកា​ស្បែក​ថ្មី

ស៊ុត​សមាន​ប្រូតេអ៊ីន​ខ្ពស់ និង​មានគុណ​ស​ម្ប​តិ្ត​ជួយ​ជំរុញ​ភាពរឹងមាំ​ដល់​កោសិកា​ស្បែក​ថែម​ទាំង​ជំរុញ​ការ​ផលិត​កោសិកា​ស្បែក​ថ្មី​បាន​ទៀត​ផង ។ វិធី​គ្រាន់តែ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច​រួច​បំពោក​មុខ​រហូត​ស្ងួត​មុន​ងូតទឹក​ពេល​ល្ងាច​ធ្វើ​ជា​ប្រចាំ​អាច​ជួយ​កម្ចាត់​កោសិកា​ចាស់​ផ្លាស់​កោសិកា​ថ្មី​នាំ​ឲ្យ​ស្បែក ស ភ្លឺ​ថ្លា ម៉ដ្ឋ​រលោង​បាន ។

-​បន្ថយ​ខ្លាញ់​លើ​ផ្ទៃមុខ បន្តឹង​រន្ធ​រោម

ប្រើ​ស៊ុត​លាយ​ជាមួយ​ទឹក​ក្រួច​ឆ្មារ រួច​យក​បំពោក​មុខ ឬ ប្រើ​ស៊ុត​ស​តែ​មួយ​មុខ​បំពោក​មុខ​ព្រឹក​-​ល្ងាច​ជា​ប្រចាំ​ក៏​បាន ។ រូបមន្ត​នេះ​អាច​ជួយ​បន្តឹង​រន្ធ​រោម​និង​ជួយ​កែ​បញ្ហា​មុខខ្លាញ់​បាន​យ៉ាង​ល្អ ។

-​ជួយ​ឲ្យ​ស្បែក​តឹង​ណែន

គ្រាន់តែ​ឧស្សាហ៍​បំពោក​មុខ​ដោយ​ស៊ុត​ស​ជា​ប្រចាំ​ធ្វើ​រាល់ថ្ងៃ​ប្រមាណ​មួ​យស​ប្តា​ហ៍​អ្នក​នឹង​សង្កេត​ឃើញ​ការ​ប្រែប្រួល​របស់ ស្បែក​មុខ​គឺ​ស្បែក​មុខ​តឹង ហាប់​ណែន ស ភ្លឺ​ថ្លា​និង​ក្មេង​ជាង​វ័យ ។

-​កម្ចាត់​ជាតិពុល​ពី​ស្បែក​មុខ

មុន​នឹង​ប្តូរ​ក្រែ​ម​បំប៉ន​ស្បែក​ថ្មី​លើ​ស្បែក​របស់​អ្នក អាច​មាន​សារធាតុពុល​នៅ​សេសសល់​ពី​ជាតិពុល​ជុំវិញ​ខ្លួន ។ អាច​ថែទាំ ស្បែក​មុខ​បាន​ដោយ​ស៊ុត​ស​ដើម្បី​ឲ្យ​ស៊ុត​សបឺត​ស្រូប​និង​កម្ចាត់​សារធាតុពុល​ចេញពី​រន្ធ​រោម​ឲ្យ​អស់​ជា​មុន ។ គ្រាន់តែ បំពោក​មុខ​ទុក​មួយ​យប់​មុន​ប្តូរ​ក្រែ​ម​ថ្មី​នោះ​វា​នឹង​ជួយ​កម្ចាត់​ជាតិពុល​ពី​ស្បែក​មុខ​និង​ជួយ​សម្រួល​តុល្យភាព​ស្បែក​ធានា​ថា​ការ​ប្តូរ​ក្រែ​ម​ថ្មី​នឹង​ផ្តល់​ប្រសិទ្ធ​ភាពល្អ​មិន​ខាន ៕

source:health.howstuffworks

ព័ត៌មានថ្មីៗ