សារអេឡិចត្រូនិច
គ្រោះ​ទឹកជំនន់​ធំ នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ សម្លាប់​មនុស្ស​២៥​នាក់ និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន


សារព័ត៌មាន អ៊ី​ន​ឌី​ផេ​ន​ដិ​ន (Independent) បាន​ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​ថា គ្រោះ​ទឹកជំនន់ ដែល​វាយប្រហារ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ២៥​នាក់​ហើយ និង​បាន​បំផ្លាញ​ស្ពាន​មួយ សម្រាប់​ត​ភ្ជាប់​ផ្លូវ​ហា​យ​វេ ដ៏​សំខាន់​ទៅ​ភាគ​ខាងត្បូង​ប្រទេស កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាង ២០០​គីឡូម៉ែត្រ​។

ជាង​នេះ​ទៅ​ទៀត មាន​មនុស្ស​ជាង ៣៦០ ០០០​គ្រួសារ ឬ​ប្រមាណ​ជាង​១​លាន​នាក់ បាន​រង​ផល​ប៉ះពាល់​ពី​គ្រោះ​ទឹកជំនន់​មួយ​នេះ ដោយ​វា​បាន​បំផ្លាញ​ផ្ទះ​ជា​ច្រើន​ខ្នង សាលារៀន ហើយ​ក៏​ប៉ះពាល់​ដល់​ចំការ​កៅស៊ូ ក៏​ដូច​ជាស​ង្វា​ក់​ផលិតកម្ម​នៃ​ការ​ផលិត​ដូងប្រេង​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​នាយកដ្ឋាន​បង្ការ​គ្រោះ​មហន្តរាយ និង​មន្ត្រី​ខាង​ផ្នែក​ឧស្សាហកម្ម​។