សារអេឡិចត្រូនិច
ដុល្លារ​ស្រក​ចុះ​បន្តិច​វិញ​ហើយ ទៅ​តាម​ការ​ប្រាក់​បំណុល​អា​មេ​រិ​ក


អត្រា​ការ​ប្រាក់​សម្រាប់​សញ្ញាប័ណ្ណ​រយៈពេល​១០​ឆ្នាំ​របស់​អា​មេ​រិ​កបាន​ថមថយ​មក​នៅ​ត្រឹម​២,៣៨​ភាគរយ​វិញ​ហើយ ជា​ការ​ធ្លាក់​ចុះ​អស់​ជិត​០,៣​ភាគរយ បើ​ធៀប​នឹង​កាលពី​ពាក់កណ្តាល​ខែធ្នូ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ​។  

ភាព​ទន់ខ្សោយ​នេះ បាន​ទាញ​ឱ្យ​ស​ន្ទ​ស្សន៍​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្លាក់​ចុះ​អស់​មួយ​កម្រិត​ធៀប​នឹង​រូបិយប័ណ្ណ​សំខាន់​ៗ​ដ៏​ទៃ​ទៀត មក​នៅ​ត្រឹមតែ​១០២,០៣​ប៉ុណ្ណោះ​។ សម្រាប់​អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុងថ្ងៃនេះ ១១៥,៧៨​យ៉េន​ដូរ​បាន​១​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​តម្លៃ​ស្មើនឹង​០,៩៥​អឺ​រ៉ូ​។ 

បែរ​ទៅ​តម្លៃ​លុយ​ផោន​របស់​អង់គ្លេស​វិញ គឺ​នៅ​តែ​ទន់ខ្សោយ​នៅឡើយ​ទេ ក្រោយ​ពី​ការ​អះអាង​របស់​លោកស្រី ថេ​រេ​សា ម៉េ ដែល​បាន​បង្ហាញ​ពី​ភាព​មិន​ស្តាយស្រណោះ​សមាជិកភាព​នៅ​ក្នុង​តំបន់​អឺរ៉ុប​។

ព័ត៌មានថ្មីៗ