សារអេឡិចត្រូនិច
រថយន្ត​ដឹក​ទឹក​ផ្លែ​ឈើ បើក​បុក​ម៉ូតូ​ដឹក​មេតា​ប៉ែ បុរស​ម្នាក់​ស្លាប់


ព្រៃវែង​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ យ៉ាង​អាណោចអាធម៌ បន្ទាប់​ពី​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ បង្ក​ឡើង​ដោយ រថយន្ត​ដឹក​ទឹក​ផ្លែ​ឈើ បើក​បុក​ជាមួយ​ម៉ូតូ​ដឹក​មេតា​ប៉ែ ហើយ​ក្រឡាប់​ចាក់ទឹក​ផ្លែ​ឈើ​ចោល​ពេញ​ផ្លូវ​។

ដែល​ហេតុការណ៍​គ្រោះថ្នាក់ ដ៍​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​៩​ជាង​ព្រឹក ថ្ងៃ​ទី​១១ ខែមករា​ឆ្នាំ​២០១៧​នេះ​ស្ថិត​នៅ​ក្នុង​ឃុំ​កំពុង​សឹង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​បាត់​។

មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង ម៉ាក កូរ៉េ​១​តោន​កន្លះ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6342 បើក​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បុក​គ្នា​ជាមួយ​និង​ម៉ូតូ ម៉ាក ហុងដា គុប មូល បាក់​ស្លាក​លេខ​ព្រៃវែង 1A-1674 បើក​ដោយ​បុរស​ម្នាក់ ដឹក​មេតា​ប៉ែ ពេញទំហឹង​និង​កិន​ចំ​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន កម្លាំង​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ រក​ក្រុម​គ្រួសារ មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​។ វត្ថុ​តាង​ពាក់ព័ន្ធ ត្រូវ​បាន​ជំនាញ យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់ នា​ពេល​ក្រោយ​៕