សារអេឡិចត្រូនិច
បញ្ជូន​ជន​យុវជន​២​នាក់ ទៅ​តុលាការ ដោយសារ​លួច​មេមាន់ គេ​មួយ​ក្បាល


តាកែវ​: យុវជន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ដោយសារ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​មេមាន់​របស់​គេ​ចំនួន​១​ក្បាល​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១០​និង​១០​នាទី នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នា​ក់រូម​មានឈ្មោះ ប៉ា គឹ​ម​សៀង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​មហា​សេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ឃឹម សាន​ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​គគី ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ចូល​លូច​មាន់​ក្នុងផ្ទះ​របស់​ឈ្មោះ យ៉ែ​ម ស៊ី​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ប៉ុន្តែ​ត្រូវ​ម្ចាស់​គេ​តាម​ទាន់​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​លួច​មាន់​របស់​គេ​ពិតប្រាកដ​មែន​៕