សារអេឡិចត្រូនិច
អ្នក​បើកឡាន​កុងតឺន័រ​ក្រុមហ៊ុន ហុង លី​ហួរ ផឹក ABC អស់​៦​កំប៉ុង បើក​បុក​មនុស្ស​៣​នាក់​ស្លាប់


ភ្នំពេញ​: អ្នក​បើករថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន ហុង លី​ហួរ បាន​ផឹកស្រា​បៀរ ABC អស់​ចំនួន​០៦​កំប៉ុង ស្រវឹង​បើកឡាន​បុក​យុវជន​០៣​នាក់ ស្លាប់​បាត់បង់​ជីវិត គឺ​ឲ្យ​អាណិតអាសូរ​។ 

ចំណែក​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខ្លួន​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ស្ថិត​ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​។ 

អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ផឹកស្រា​បៀរ ABC អស់​ចំនួន​០៦​កំប៉ុង ទើប​បើករថយន្ត​ចេញពី​គោលដៅ​រហូត​ជួប​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ដូច្នេះ​។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​បង្ក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ឈ្មោះ កួន វិ​ចិត្ត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ស៊ីឈ្នួល​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ បើកប​រថយន្ត​ម៉ាក​Freightliner ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1203​មាន​ស្លាក​សម្គាល់ “HLH136” ជា​ប្រភេទ​ក្បាល​រថយន្ត​សណ្តោង​កុងតឺន័រ​របស់​ក្រុមហ៊ុន “​ហុង​លី​ហួ​”  តែ​មិន​មាន​សណ្តោង​កុងតឺន័រ​ឡើយ ។

ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​នោះ ទី​១-​ឈ្មោះ លី ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ (​ជា​អ្នកបើកបរ​ម៉ូតូ​) ទី​២-​ឈ្មោះ តូ រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ និង​ទី​៣-​ឈ្មោះ ឃឿ​ន រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ជិះ​ម៉ូតូ​ម៉ាក​ហុងដា MSX ពណ៌​សលាយ​ខ្មៅ គ្មាន​ស្លាក​លេខ​។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ដោយ​ល្បឿ​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​(​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ​)​។ លុះ​បើក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ព្យាយាម​ឡើង​ជែង​រថយន្ត​បើក​នៅ​ខាង​មុខ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​ច្រាស់ទិស​គ្នា ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់ ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​កន្លែង​កើតហេតុ​។

រថយន្ត​បង្ក​នៅ​តែ​មិន​អស់​ល្បឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​EDC​បណ្តាល​ឲ្យ​ខូចខាត​បង្គោល​អស់​មួយ​ដើម និង​ដូច​ខាត​ដាច់​ខ្សែភ្លើង​ជា​ច្រើន​ស​សៃ​ផង​ដែរ​៕

ព័ត៌មានថ្មីៗ