សារអេឡិចត្រូនិច
គោស្ទាវ ដេញ​ជល់ ប្រពន្ធ​មេ​ភូមិ អ្នក​ភូមិ សរុប​៣​នាក់ រង​របួសធ្ងន់​ម្នាក់


បន្ទាយ​មាន​ជ័យ​: គោ​ឈ្មោល​ស្ទាវ​ឡើង​-​ក​១​ក្បាល​បាន​ដេញ​ជល់​ទាំង​កម្រោល​លើ​មនុស្ស​ចាស់​ក្មេង​៣​នាក់ តែ​រង​របួសធ្ងន់​ម្នាក់​និង​២​នាក់​ទៀត​រត់គេច​ខ្លួន​ទាំង​ព្រលឹង​ចុង​សក់​។

ហេតុការណ៍​ចុង​ក្រោយ​កើតឡើង​កាលពី​ថ្ងៃ​ទី​១០​ខែមករា ឆ្នាំ​២០១៦  នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ 

ថ្ងៃ​ទី​១​មក​រា គោ​ឈ្មោល​ស្ទាវ​១​ក្បាល​ក្នុង​១​ហ្វូង​ដែល​ហូត​កន្លុះ​អោយ​ដើរ​ស៊ី​ពាស​វាល​ពាស​កាលនោះ បើ​តាម​សាក្សី​ថា បាន​ឡើង​-​ក ហើយ​ដេញ​ជល់​អ្នកស្រុក​មួយ​ចំនួន ក្នុង​នោះ​ស្ត្រី​ចំណាស់​ម្នាក់​ដែល​រត់​មិន​រួច​មានឈ្មោះ​ឡោ សុត អាយុ​៧៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

សមត្ថកិច្ច​និយាយ​ថា គោ​ដេញ​នោះ​បាន​ជល់​ចំ​ទ្រូង បន្ទាប់​មក​ចំ​កំភួនជើង​ឆ្វេង​ស្ត្រី​នោះ​។

ត មក​នៅ​ថ្ងៃ​ទី​៩​និង​ទី​១១​មក​រា សាក្សី​ថា​គោ​ដដែល​បាន​ដេញ​ជល់​អ្នកស្រុក​២​នាក់​ទៀត​ក្នុង​នោះ មាន​ក្មេង​ប្រុស​ម្នាក់​អា​យុប​១០​ឆ្នាំ និង​ម្នាក់​ទៀត​ជា​ស្ត្រី​ប្រពន្ធ​លោក មុំ ម៉ា​រិ​ន មេ​ភូមិ​សាមគ្គី​មាន​ជ័យ​។ 

អ្នកស្រុក​និយាយ​ថា ក្មេង​ប្រុស​ដួល​លើ​ពំនូក​ខ្សាច់ ហើយ​ត្រូវ​អ្នកស្រុក​ជួយ​ទាន់​។ ចំណែក​ប្រពន្ធ​លោក​មេ​ភូមិ​ក៏​ត្រូវ​បាន​គោ​ដដែល​ដេញ​ជល់​គ្រេចដៃ​តែ​ត្រូវ​លោក​មេ​ភូមិ​ជួយ​ទាន់​។

ដំបូង​ៗ​គ្មាន​នរណា​ហ៊ាន​ចូលចាប់​គោ​ដែល​ក្រពុលមុខ​នោះ​ទេ​ព្រោះ គ្រាន់​ទៅ​ជិត​ក៏​មិន​បាន​ផង ដោយ​គោ​នោះ​គ្មាន​ក្រ​ឡុះ ឬ​ខ្សែ​ផង​។​តែ​អ្នក​សង្គ្រោះ​គ្រប់​គ្នា​ចង់បាន​ភស្តុ​តាង​ជាក់ស្តែង ពួក​គេ​បាន​ប្រើ​ឧបករណ៍​សំណាញ់​គ្រប​អីវ៉ាន់​លើ​រថយន្ត​ទៅ​បោះ​គ្រប​លើ​គោ​នោះ​ទើប​ចាប់​វា​បាន ហើយ​ចងខ្សែ​វិញ​។ 

អ្នក​ភូមិ​ថា ហ្វូងគោ​នោះ ជា​របស់​គ្រួសារ​គ្រូបង្រៀន​សាលា​ឯកជន​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ដល់​កន្លែង​សួរនាំ​គ្រួសារ​អ្នក​រង​គ្រោះ​ផង​ដែរ​។

សូម​រំលឹក​ថា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​មាន​គោ​ច្រើន​ហ្វូង​ជា​ត្រូវ​បាន​ហូត​កន្លុះ​លែង​ចោល​ដើរ​ពាស​វាល​ពាស​កាល ប៉ះពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍​ផង គ្មាន​សណ្តាប់ធ្នាប់​ផង និ​ងិ​ន​ទទួលខុសត្រូវ​ផង​។

ក្នុង​ខេត្តបន្ទាយមានជ័យ​នា​រដូវប្រាំង​នេះ មាន​បាតុភាព​បង្ក​ពី​សត្វ​គោក្របី​ហូត​ក្រ​ឡូ​ស លែងចោ​លហើយ​ស៊ី​ស្រូវ និង​ដំណាំ ដើរហើរ​គ្មាន​សណ្តាប់ធ្នាប់​,​បង្កជម្លោះ​ដោយ​គោ​ដោយ​ញី​ឈ្មោល​ជាន់​ចាន​ជាន់​ពាងទឹក​,​គោ​ដើរ​លើ​ផ្លូវ​ហើយ​អ្នកដំណើរ​បុក​គ្រោះថ្នាក់​៕

ព័ត៌មានថ្មីៗ