សារអេឡិចត្រូនិច
មនុស្ស​ជិត​១០០​នាក់ ស្លាប់​និង​របួស​ក្នុង​ការ​វាយប្រហារ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន


មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ២២​នាក់​បាន​ស្លាប់ និង​៧០​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​២​នៅ​ក្បែរ​អគារ​រដ្ឋសភា ក្នុង​រដ្ឋធានី​កា​បុល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ 

ការ​វាយប្រហារ​ដោយ​ការ​បង្កៃ​គ្រាប់បែក​ក្នុង​ឡាន និង​អត្តឃាត​ជន​នេះ​កើតឡើង​ក្នុង កំឡុង​ពេល​មាន​មនុស្ស​កកកុញ ខណៈ​ពេល​ដែល​បុគ្គលិក​កំពុង​ចេញពី​អាគា​រដ្ឋសភា​។

តែ​ប៉ុន្មាន​នាទី​ក្រោយ​ពេល​ហេតុការណ៍​នេះ អ្នកនាំពាក្យ​ពួក​ក្រុម​តា​លី​បង់ បាន​ចេញ​មុខ​អះអាង​ថា​ជា​ការ​វាយប្រហារ​របស់​ខ្លួន ដែល​មាន​គោលដៅ​ទៅ​រក​ភ្នាក់ងារ​ស៊ើបការណ៍​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ជន​រង​គ្រោះ​ភាគច្រើន​ជា​ជន​ស៊ី​វិល និង​បុគ្គលិក​រដ្ឋសភា​។ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​អត្តឃាត​ជន​បាន​បំផ្ទុះ​គ្រាប់បែក រួច​ក៍​មានការ​ចុច​បំផ្ទុះ​គ្រាប់បែក​មួយទៀត​នៅ​ក្នុង​ឡាន​។

សន្តិសុខ​រដ្ឋសភា​ដែល​រង​របួស​ក្នុង​ហេតុការណ៍​នេះ បាន​និយាយ​ប្រាប់​ភ្នាក់ងារ​សារ​ព៌​ត័​មាន AFP ថា "​ការ​ផ្ទុះ​លើក​ទី​១​កើតឡើង​នៅ​ក្បែរ​រដ្ឋសភា ដែល​បណ្តាល​ឲ្យ​កម្មករ​ស្លូត ត្រង់​ជា​ច្រើន​បាន​ស្លាប់ និង​រង​របួស ហើយ​ការ​ផ្ទុះ​នេះ​ធ្វើ​ដោយ​គ្រាប់បែក​អត្តឃាត​ជន​"​។

តាម​សេចក្តីរាយការណ៍ គ្រាប់បែក​ទី​២​បាន​ផ្ទុះ​នៅ​ក្បែរ​ខ្លោងទ្វារ​សកល​វិទ្យាល័យ​អា​មេ​រិ​ក ពេល​ដែល​ប៉ូ​លី​សបាន​ចូល​ទៅ​ជួយ​ជន​រង​គ្រោះ​ដែល​គ្រោះថ្នាក់​ដោយសារ​ការ​ផ្ទុះ​លើក​ទី ១​។

ព័ត៌មានថ្មីៗ