សារអេឡិចត្រូនិច
ទទួលទាន​ម្ទេស​អាច​ជួយ​អូស​បន្លាយ​អាយុ


ការ​ទទួលទាន​អាហារ​មាន​ម្ទេស​ហឹរ​ជា​ប្រចាំ អាច​ជួយ​អូស​បន្លាយ​អាយុ​, បន្ថយ​ហានិភ័យ​កើត​មហារីក​, ជំងឺ​សរសៃឈាម​បេះដូង និង​ដង្ហើម​, តាម​ការ​ឲ្យ​ដឹង​របស់​ពួក​ជំនាញការ​ចិន ។

ពួក​ជំនាញការ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សុខាភិបាល​ជាតិចិន បាន​ដំណើរការ​ស្រាវជ្រាវ និង​តាមដាន​ទម្លាប់​ទទួលទាន និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ជិត ៥០០.០០០ នាក់ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ។ លទ្ធផល​បង្ហាញ​ថា អ្នក​ទទួលទាន​អាហារ​មាន​ម្ទេស​ហឹរ​ច្រើន​រាល់ថ្ងៃ មាន​ហានិភ័យ​បាត់បង់​ជីវិត​ទាប​ជាង ១៤% ប្រៀប​នឹង​អ្នក​ទទួលទាន​ម្ទេស​ហឹរ​តែ​ម្តង​ក្នុង​១​ស​ប្តា​ហ៍ ។

ទន្ទឹម​នោះ​, ពួក​ជំនាញការ​នៅ​សង្កេត​ឃើញ​ថា ក្រៅពី​ការ​ជួយ​បង្កើន​អាយុ​, ម្ទេស​នៅ​ធ្វើ​ឲ្យ​ថយ​ចុះ​ហានិភ័យ​បាត់បង់​ជីវិត​ដោយសារ​មហារីក​, ជំងឺ​សរសៃឈាម និង​ជំងឺ​ផ្លូវដង្ហើម ។

ក្រុម​ជំនាញការ​ចិន​ចាត់​ទុក​ថា "​ក៏​ដូច​ការ​ស្រាវជ្រាវ​មុន​ៗ​នេះ​ដែរ ការ​ស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​សុខភាព​មនុស្ស​របស់​អាហារ​មាន​ម្ទេស​ហឹរ​" ។ ជាក់ស្តែង សារជាតិ Capsaicine - សមាសធាតុ​សំខាន់​របស់​ផ្លែ​ម្ទេស - ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ធាត់​, រលាក​, ចំណាស់ និង​មហារីក​, អាស្រ័យ​ហេតុ​នោះ អ្នក​ទទួលទាន​ម្ទេស​ជា​ប្រ​ចាម​ច្រើន​មាន​អាយុ​ខ្ពស់​ជាង ៕

ព័ត៌មានថ្មីៗ