សារអេឡិចត្រូនិច
ស៊ុត​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព


ស៊ុតមាន់ ឬ ស៊ុតទា គឺជា​ប្រភព​ដ៏​ល្អ​នៃ​ពពួក​ប្រូតេអ៊ីន​។ អត្ថប្រយោជន៍​ស៊ុត ចំពោះ​សុខភាព​មាន​ដូច​ខាងក្រោម​៖

- ស៊ុតមាន​ផ្ទុក​ទៅ​ដោយ​វីតាមីន D ពី​ធម្មជាតិ​។

- ស៊ុត​មួយ​គ្រាប់​ផ្ទុក​កាឡូរី​ចំនួន ៦​ក្រាម ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ និង គ្រប់​អាមីណូអាស៊ីត​សំខាន់​ៗ​ទាំងអស់​។

- ផ្នែក​ក្រហម​នៃ​ស៊ុតមាន់ ឬ ស៊ុតទា គឺ​មាន​ផ្ទុក​នូវ​សារធាតុ choline ចំនួន ៣​ក្រាម ដែល​មាន​អត្ថប្រយោជន៍​ចំពោះ​ខួរក្បាល​, ប្រព័ន្ធ​ប្រសាទ និង ប្រព័ន្ធ​បេះដូង​។

- ការ​ទទួលទាន​ស៊ុត​ជា​ប្រចាំ អាច​ជួយ​ការពារ​ស្ត្រី ពី​ជំងឺមហារីក​សុដន់ រហូត​ទៅ​ដល់ ៤០​ភាគរយ​។

- ស៊ុត មានគុណ​ប្រយោជន៍​ក្នុង​ការ​ជួយ​ព្យាបាល​នូវ​ជំងឺ​ភ្នែក ដោយសារ​តែ​វា​មាន​ផ្ទុក​នូវ​សារធាតុ caroteinoids, zeaxanthine និង leutin ក្នុង​កម្រិត​ខ្ពស់​។

_​តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា​ការ​ទទួលទាន​ស៊ុត​អោយ​បានជា​ប្រចាំ ក៏​ត្រូវ​បាន​គេ​ជឿ​ដែរ​ថា វា​អាច​ជួយ​បង្ការ​អ្នក​បាន​ពី​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង ជំងឺ​គាំងបេះដូង ៕