សារអេឡិចត្រូនិច
Microsoft​បាន​បង្ហាញ Windows Hello


កាលពី​ឆ្នាំ​មុន​Microsoft​បាន​បង្ហាញ Windows Hello ដែល​មានមុខ​ងារ​ចូល​ប្រើ​ក្នុង​កុំព្យូទ័រ​បាន​ដោយ​ស្គេ​ន​មុខ​របស់​អ្នក​ប្រើ ទោះបី​នៅ​កន្លែង​ដែល​មិនសូវ​មាន​ពន្លឺ​ក្តី​។

ប៉ុន្តែ​ឥឡូវ​មានមុខ​ងារ​មួយ​ថ្មី​ទៀត​ដែល​នឹង​ត្រៀម​ចេញ​សម្រាប់​ការ​អាប់​ដេ​ត​Windows 10 នា​ខែ​៤​ខាង​មុខ​នេះ គឺ Windows Goodbye​។ វា​មាន​តួនាទី​ការពារ​កុំព្យូទ័រ​របស់​អ្នក ដោយ​គ្រាន់តែ​អ្នក​ប្រើ​ដើរ​ចេញ វា​នឹង​ចាក់សោ​ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង​។ យ៉ាងណាមិញ គេ​ក៏​អាច​ចាក់សោ​ដោយ​ប្រើ Win + L បាន​ផង​ដែរ​៕