សារអេឡិចត្រូនិច
ផ្លែ​ទ្រ​លាប់ ជួយ​ដល់​ការ​រំលាយ​អាហារ


ផ្លែ​ទ្រ​លាប់ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​។ ជាតិ​សរសៃ​ជួយ​អោយ​រាង​កាយ​ដឹកនាំ​អាហារ​កាន់តែ​មាន​ភាព​ងាយស្រួល តាម​រយៈ​បន្ថែម​ភាព​ធូរ​ដល់​លាមក​, ភ្ញោ​ច​ដល់​ចលនា​របស់​ពោះវៀន​ដើម្បី​ឆ្លងកាត់​ផ្លូវ​រំលាយ​អាហារ​បាន​ស្រួល​, បង្កើន​ការ​បញ្ចេញ​រស​រំលាយ​អាហារ និង​បំបាត់រោគ​សញ្ញា​ទល់លាមក និង​រាគ​រូស​ទៀត​ផង​។ 

ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ដូច​ជា​ផ្លែ​ទ្រ​លាប់​មួយ​នេះ​អាច​ជា​សារធាតុ​បង្កើន​មុខងារ​ប្រព័ន្ធ​ក្រពះ​ពោះវៀន​យ៉ាង​សំខាន់ និង​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​ពោះវៀនធំ និង​ចុង​ពោះវៀនធំ​។ វា​ក៏​អាច​ជួយ​អោយ​មនុស្ស​យើង​ស្រក​ទម្ងន់​បាន​ដែរ​តាម​រយៈ​ការ​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​ខ្លាញ់​ដែល​នាំ​អោយ​ធាត់​៕