សារអេឡិចត្រូនិច
មិន​នឹក​ស្មាន​ដល់​ថា ថៃ នរៈ​ពិ​ទូ ចេះ​កែ​ច្នៃ​គ្រឿងញៀន ដាក់​ក្នុង​ស្រា​ឲ្យ​ស្រី​ចូល​ក្លិប​កម្សាន្ត ផឹក​ឲ្យ​មាន​ចំណង់​ផ្លូវភេទ


បាត់ដំបង​: ដល់ក​ស្មាន​មិន​ដល់​ថា​... តារា​សម្តែង ថៃ នរៈ​ពិ​ទូ មាន​ជំនាញ​ចេះ​កែ​ច្នៃ​គ្រឿងញៀនដាក់​ក្នុង​ស្រា​បៀរ និង​ស្រា​បាំ​រាំង​ឲ្យ​ស្រី​ៗ​ផឹក ដែល​គេ​ចាត់​ទុក​ថា​ជា​ថ្នាំ​សម្រើប ដើម្បី ឲ្យ​ស្រី​ៗ​មាន​អាម្ម​ណ៍​ចំណង់​ផ្លូវភេទ​។

ករណី​នេះ បាន​ត្រូវ​រក​ឃើញ​ក្នុង​ប្រតិបត្តិការ​ដែល​កម្លាំង​នគរបាល​ខេត្តបាត់ដំបង ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ហាង​ខារ៉ាអូខេ មួយ​កន្លែង យី​ហា ដឺ​សោ​ន ហ្វា​មី​លី កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​នារី​ៗ​ដែល​ចូល​ចិត្ត​ដើរ​លេង​ចូល​ក្លិប​រាំ ក្លិប​ខារ៉ាអូខេ សូម​ឲ្យ​មានការ​ប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ ប៉ូលិស​បាន​ចាប់ខ្លួន តារា​សម្តែង ថៃ នរៈ​ពិ​ទូ និង​បក្ខពួក​៥​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ ដឺ​សោ​ន ហ្វា​មី​លី នៅ​ខេត្តបាត់ដំបង និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧​។

សូម​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​៩ ខែ មក​រា ឆ្នាំ ២០១៧ វេលា​ម៉ោង ១១​និង​២០​នាទី តាម​ការ​ចង្អុល​ណែនាំ​ពី ឧត្តមសេនីយ៍ទោ ស ថេ​ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការ​រង បាន​ដឹកនាំ​កម្លាំង​នគរបាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស និង​កម្លាំង​បង្ការ​បង្ក្រាប ចុះ​ធ្វើការ​ត្រួតពិនិត្យ នៅ​ទីតាំង​ខារ៉ាអូខេ មួយ​កន្លែង ដែល​បាន​ផ្តល់​ទីកន្លែង ឲ្យ​ប្រើប្រាស់ និង​រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន មួយ​ករណី នៅ​ហាង​ខា​រា​អូ​ខេ ឈ្មោះ ដឺ​សោ​ន ហ្វា​មី​លី (The Sound Family KTV ) ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ក្នុង​នោះ​បាន​ឃាត់ខ្លួន មនុស្ស​ចំនួន ៦​នាក់​៖

១ -​ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​១៣ មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ២ -​ឈ្មោះ ថៃ នរ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ៣ -​ឈ្មោះ ភា ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​រស់នៅ​ភូមិ ១៣ មក​រា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ។ ៤ -​ឈ្មោះ ហាប់​សុ​វត្ថ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ​ក្រុង​បាត់ដំបង ។ ៥ -​ឈ្មោះ អោ​ក រតនៈ​ប៊ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧ ឆ្នាំ រស់នៅ​សង្កាត់ បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ៦ -​ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៩ ឆ្នាំ រស់នៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

សមត្ថកិច្ច បាន​រក​ឃើញ ថ្នាំ​ញៀន​ប្រភេទ កេ​តា​ម៉ី​ន Ketamene k ទម្ងន់ ០,៨៨​ក្រាម

ពុម្ព​សម្រាប់​កែ​ច្នៃ​ថ្នាំ​ញៀន អ៊ិ​ច​ស្តា​ស៊ី ចំនួន ២ ថ្នាំ​ងុ​យ​ដេក Diazepam អំ​ពូ​ល ចំនួន​២​អំ​ពូ​ល Diazepam គ្រាប់ ចំនួន ១៦​បន្ទះ ដែក​កែស​ចំនួន​៣ និង​គម្រប​ដប​កែ​ច្នៃ សម្រាប់​ជក់​ថ្នាំ​ញៀន ចំនួន​១ បំពង់​ទុយោ​សម្រាប់​បឺត ចំនួន​១​ដុំ ថង់​សម្រាប់​ច្រកថ្នាំ​ញៀន ក្រដាស់​អាលុយមីញ៉ូម ចំនួន​១​ដុំ និង​សម្បក​ថ្នាំ​មួយ​ចំនួន ។

ជន​ស័​ង្ស​យ និង​វត្ថុ​តាង កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ មក​រា ឆ្នាំ​២០១៧​នេះ អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង ដែល​មាន​លោក​ព្រះរាជអាជ្ញា​រង ប៉ង់ ចាន់​សុ​យុ​ទ្ធា​រា បាន​ដឹកនាំ​កម្លាំង​នគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​បិទ​ទីតាំង​ខារ៉ាអូខេ​ខាងលើ មិន​ឲ្យ​ដំណើរការ​អាជីវកម្ម ដោយ​រង់ចាំ ការ​ស្រាវជ្រាវ ស៊ើបអង្កេត​បន្ត​៕