សារអេឡិចត្រូនិច
មេកន្ទ្រាញ​ជនជាតិ​សួយ​ល្អាង​ភ្នំ​ចាស់ មាន​ប្រវត្តិករ​ទ័ព​ដេញ​សត្រូវ​ឈ្លានពាន


រូបសំណាក់​មេកន្ទ្រាញ​ដ៏​ធំ​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ល្អាង​ក្នុង​ទី​បុរាណវិទ្យា​ភ្នំ​ចាស់​។ រាង​កាយ​ខ្ពស់​មាំមួន និង​មាន​ទឹកមុខ​ម៉ឺងម៉ាត់​បញ្ជាក់​ពី​ភាព​ក្លាហាន​មិន​ចុះ​ញ៉ម មេកន្ទ្រាញ​ជា​ជនជាតិ​សួយ​នេះ​ត្រូវ​បាន​អ្នកស្រុក​ប្រាប់​ថា មាន​ប្រវត្តិ​តស៊ូ​ដេញ​សត្រូវ​ឈ្លានពាន និង​មាន​បារមី​ខ្លាំងពូកែ​។