សារអេឡិចត្រូនិច
ក្រមុំ​តា​តៃ​មុខស្រស់ និយាយ​ថៃ​កោង​កាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទិញ​ផ្លែ​ឈើ


រៀបរាប់​ពី​ផ្លែ​ឈើ​ជា​ភាសា​ថៃ​កោង​កាង​យ៉ាង​ពិ​រោះ យុវតី​ដ៏​ស្រស់​ស្អាត​កូនក្រមុំ​អ្នកស្រុក​តា​តៃ​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​តា​តៃ​។

យុវតី​ដ៏​ស្រស់​សោភា​មានឈ្មោះ​ថា ម៉ូ មាន​វ័យ ១៨ ឆ្នាំ​។ កញ្ញា​រូប​ស្រស់​រូប​នេះ​ប្រាប់​ថា នាង​ចេះ​និយាយ​ភាសា​ថៃ​កោង​កាង​តាំងពី​កំណើត​ត​ពី​ជីដូន​ជីតា​មក​។ ភាសា​ថៃ​កោង​កាង នាង​ប្រើ​សម្រាប់​ទំនាក់ទំនង​ក្នុង​គ្រួសារ ហើយ​ភាសា​ខ្មែរ​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ខាងក្រៅ​។

ណែនាំ​ពី​ផ្លែ​ឈើ​ដែល​នាង​លក់​មាន​ចេក ស្វាយ មង្ឃុត ឡុ​ង​កុង ទាំង​ភាសា​ខ្មែរ​និង​ភាសា​ថៃ​កោង​កាង នាង​ក៏​អំពាវនាវ​ដល់​ភ្ញៀវ​ដែល​មក​លេង​រមណីយដ្ឋាន​ទេសចរណ៍​តា​តៃ កុំ​ភ្លេច​ចូល​ទិញ​ផ្លែ​ឈើ​របស់​កញ្ញា​ដែល​មាន​តូប​លក់​នៅ​ក្បែរ​ស្ពាន​តា​តៃ​តែ​ម្តង​។