សារអេឡិចត្រូនិច
នៅ​កំពង់សោម ពលរដ្ឋ​និយាយ​ពី​ជញ្ជីង​តថ្លៃ


ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​សំបូរ​រមណីយដ្ឋាន​កម្សាន្ត​ច្រើន​កន្លែង ជា​ពិសេស​មាន​ឆ្នេរ​និង​កោះ​ដ៏​ស្រស់​ស្អាត ក៏​មានការ​លេចឮ​រឿង​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​និយាយ​ត​ៗ​គ្នា​។

ពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​មួយ​រូប​បាន​ប្រាប់​ក្រុមការងារ​បន្ទាប់​ពី​លេចឮ​ព័ត៌មាន​ពី​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ខេត្ត​ឆ្នេរសមុទ្រ​មួយ​នេះ និយាយ​ពី​អ្នក​លក់ដូរ​មួយ​ចំនួន ប្រើប្រាស់​ជញ្ជីង​ខុស​ៗ​គ្នា​ថ្លឹង​លក់ទំនិញ​ជា​ពិសេស​គ្រឿង​សមុទ្រ​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​។

ពលរដ្ឋ​រូប​នេះ​ប្រាប់​ថា តាម​ភ្ញៀវ​ទេសចរ​និយាយ​មាន​អ្នក​លក់ដូរ​មួយ​ចំនួន​ប្រើ​ជញ្ជីង​ពីរ​សម្រាប់​ថ្លឹង​លក់​ឥ​វ៉ា​ន់​ដល់​ភ្ញៀវ​គឺ​ជញ្ជីង​តថ្លៃ​និង​មិន​តថ្លៃ​។ ជញ្ជីង​ទាំង​ពីរ​នេះ​ប្រើ​ខុស​ៗ​គ្នា​។ បើសិន​ភ្ញៀវ​ណា​ចូល​ចិត្ត​ទិញ​តថ្លៃ​ច្រើន គេ​នឹង​ថ្លឹង​ជញ្ជីង​តថ្លៃ តែបើ​មិនសូវ​ត​ទេ គេ​នឹង​ថ្លឹង​ជញ្ជីង​ធម្មតា​។