សារអេឡិចត្រូនិច
បញ្ជី​ទូក​ធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​កោះ​រ៉ុ​ង


ទូក​លឿន​ក្រុងព្រះសីហនុ (Sihanoukville Speed Ferry) ពី​ផែ​សិរិ​ន​ឌី​ភី​ធី (Serendipity Beach Pier) ទៅ​កាន់​កោះ​រ៉ុ​ង​អាច​ធ្វើ​ដំណើរ​បាន​តាម​រយៈ​ក្រុមហ៊ុន Speed Ferry Cambodia ដែល​ចេញដំណើរ​ជា​រៀងរាល់ថ្ងៃ​ពី​ក្រុងព្រះសីហនុ​នៅ​ម៉ោង ៨ ព្រឹក និង​១:៣០​នាទី​រសៀល ពី​កោះ​រ៉ុ​ង​ទៅ​កាន់​ក្រុងព្រះសីហនុ​នៅ​ម៉ោង​១០​ព្រឹក និង ៤​រសៀល ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជា ២​ម៉ោង និង​សំបុត្រ​ដាក់​លក់​ក្នុង​តម្លៃ ២០​ដុល្លារ សម្រាប់​ទាំង​ទៅ​ទាំង​មក​។

ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ក៏​មាន Luxury Speedboat ដោយ​ធ្វើ​ដំណើរ​ត្រឹមតែ​៣០​នាទី​ប៉ុន្មាន​។ ដោយឡែក តារាង​ពេលវេលា​ត្រូវការ​ទាក់ទង​ទៅ​កាន់​ក្រុមហ៊ុន​ដោយ​ផ្ទាល់​។

ចំណែកឯ​ក្រុមហ៊ុន TBC វិញ ក៏​មាន​ធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​កោះ​រ៉ុ​ង​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ មាន​ចាប់​ធ្វើ​ដំណើរ​ពី​ម៉ោង​៩​ព្រឹក ១២​ថ្ងៃត្រង់ និង​២.៤៥​នាទី​រសៀល និង​ត្រឡប់​មក​វិញ មាន​ម៉ោង ១០.៣០​នាទី​ព្រឹក ១​រសៀល និង​៤​រសៀល ដោយ​ចំណាយពេល​៤០​នាទី​ក្នុង​ការ​ធ្វើ​ដំណើរ និង​មាន​លក់​សំបុត្រ​ក្នុង​តម្លៃ ២០​ដុល្លារ​ក្នុង​ម្នាក់​ទាំង​ទៅ​ទាំង​មក​។

ក្រឡេក​មក​មើល​ក្រុមហ៊ុន iSpeed Fast Ferry ធ្វើ​ដំណើរ​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​កោះ​រ៉ុ​ង និង​ពី​កោះ​រ៉ុ​ង​ទៅ​កាន់​ក្រុងព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ និង​ចំនួន ៤​ដង​ក្នុង​មួយ​ថ្ងៃ ដែល​មាន​ទូក​ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ Slow Boat Ferry និង Party Boat ដែល​ចំណាយពេល​ប្រមាណ​ជា ២ ម៉ោង​។ អ្វី​ដែល​ពិសេស​សម្រាប់ Party Boat មាន​ផ្តល់​ជូន​នូវ​អាហារ​ប៊ូ​ហ្វេ​ថ្ងៃត្រង់ និង​ភេសជ្ជៈ​៕