សារអេឡិចត្រូនិច
ទស្សនា​ព្រៃ​ឫស្សី Sagano ល្បីឈ្មោះ​នៅ​ជប៉ុន ពិតជាស្អាតខ្លាំងណាស់


ព្រៃ​ឫស្សី Sagano ជា​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​មួយ​នៅ​ក្បែរ​ទីក្រុង​ក្យូ​តូ កោះ​ហុង​ស៊ូ ជាមួយ​សម្រស់​ដើម​ឫស្សី​ដុះ​ប្រជ្រៀត​តម្រៀប​គ្នា​ត្រង់​ទៅ​លើ​ខ្ពស់​ៗ​គួរ​ឲ្យ​ចង់​គយគន់ ពិសេស​ពេល​មាន​ខ្យល់​បក់​ប៉ះ​។​ក្ខ​កង្វល់ និង​ទទួល​បាន​មក​វិញ​នូវ​ភាព​រីករាយ រួម​ទាំង​អនុស្សាវរីយ​មិន​អាច​បំភ្លេច​បាន​។ ចំណែក​ផ្លូវ​ដើរ​ខាងក្នុង​វិញ ត្រូវ​គេ​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ​ជា​ជួរ​ៗ កាត់​តាម​ដើម​ឫស្សី​កំពុង​បញ្ឈរ​ខ្លួន​ស្វាគមន៍​អ្នក​មក​លេង​។

នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មី​ៗ​នេះ ព្រៃ​ឫស្សី Sagano ត្រូវ​បាន​ក្រសួងបរិស្ថាន ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទេសភាព​ដ៏​អស្ចារ្យ​ទាំង​១០០​កន្លែង​ក្នុង​ប្រទេស​ជប៉ុន​។

ក្រៅពី​ទស្សនា​ព្រៃ​ឫស្សី គេ​អាច​ចូល​ទៅ​លេង ឬ​គោរព​បួងសួង​ក្នុង​វិហារ​ចំណាស់ Tenryu-ji ដែល​ស្ថិត​នៅ​បរិវេណ​ខាងលើ ដោយ​បើក​ចាប់ពី​ម៉ោង ៨៖៣០​ព្រឹក ដល់ ៥៖៣០​ល្ងាច​រៀងរាល់ថ្ងៃ តម្លៃ​សំបុត្រ ៥០០​យេ​ន ឬ​ប្រមាណ ៥​ដុល្លារ​ក្នុង​ម្នាក់​។ វិហារ Tenryu-ji បាន​សាងសង់​ឡើង​ដោយ​អធិរាជ Ashikaga Takauji  តាំងពី​ឆ្នាំ ១៣៣៩​មក​ម្ល៉េះ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​៕