សារអេឡិចត្រូនិច
សម្រស់ ទំនប់​ប្រទាក់ក្រឡា ពេល​មេឃ​ជិត​ភ្លៀង​មាន​ខ្យល់​បក​មក​ល្ហៀ​ក​ៗ​ត្រជាក់ចិត្ត


នប់​មួយ​នេះ​កសាង​ឡើង អំឡុង​ពេល​កាន់កាប់​ដោយ​ក្រុម​ខ្មែរក្រហម​នៅ​ចន្លោះ​ឆ្នាំ ១៩៧៣-១៩៧៤ ដែល​ដើម​ឡើយ​គឺជា​ភូមិ​ស្រុក មាន​ប្រជាជន​រស់នៅ​ជា​ច្រើន​គ្រួសារ​។ ខ្មែរក្រហម​បាន​កសាង​ទំនប់​នេះ​ឡើង​ដើម្បី​ធ្វើស្រែ ធ្វើ​ឲ្យ​លិច​ផ្ទះសំបែង​ប្រជាជន​ទាំងអស់​។

តាម​ការ​ឲ្យ​ដឹង​ពី ប្រជាជន​របស់​នៅ​ទីនោះ នៅ​រដូវ​សែន​ផ្នូរ​ឬ​ឆេ​ង​ម៉េ​ង អ្នក​ដែល​មាន​ដូនតា​ធ្លាប់​បញ្ចុះ​នៅ​ក្នុងភូមិ​បុរាណ​មួយ​នេះ តែងតែ​មក​សែន លើ​ភ្លឺ​ទំនប់​ជា​រៀង​រាល់​ឆ្នាំ​។  

តាម​ការ​ប៉ាន់​ប្រមាណ​ទំនប់​ប្រទាក់ក្រឡា អាច​ផ្ទុក​ទឹកបាន​រហូត​ដល់​១០​លាន​ម៉ែត្រត្រីគុណ​។ វា​ធ្លាប់​បាក់​ធ្លាយ​ម្ដង​កាល​អំឡុង ខែ តុលា ឆ្នាំ​២០០៧ ដោយ​កម្លាំង​ទឹក​ច្រោះ ប៉ុន្តែ​ត្រូវ​បាន​ក្រសួង​ធនធានទឹក​កសាង​ឡើង​វិញ ដោយ​ធ្វើ​ជា​ទំនប់​បង្ហៀរ​១​ខ្សែរ​ភ្ជាប់​ចន្លោះ​កូនភ្នំ​២​។

ក្រៅពី​មុជទឹក​លេង និង គយគន់​ចម្ការ​អ្នកស្រុក ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​រមណីយដ្ឋាន​នេះ​អាច​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ លាយ​លំនឹង​សម្រស់​ព្រៃ​ភ្នំ​ជា​ច្រើន​។ និយាយ​អំពី​សណ្ឋាន​ភូមិសាស្ត្រ គឺ​ទី​នេះ​ប្រៀប​បាន​ទៅ​នឹង​ខ្ទះត្នោត​ធំ​មួយ​នា​កណ្ដាល​ព្រៃ​ភ្នំ​។

វា​មិន​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក​ឡើយ ហើយ​នៅ​ទី​នេះ​មាន​ខ្ទុះ​លក់​អាហារ ជា​ច្រើន​កន្លែង ដែល​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​រមណីយដ្ឋាន​នេះ មិន​ខ្វះ​អាហារ​ហូប​ចុក​នោះ​ទេ​។