សារអេឡិចត្រូនិច
១០​កន្លែង​ពេញ​និយម​បំផុត​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ


ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ត្រូវ​បាន​គេ​ចាត់ទុកជា​ទីក្រុង​ដ៏​ពេញ​និយម​មួយ​នៅ​អាស៊ី ដែល​អ្នកទេសចរ​ខ្មែរ និង​បរទេស​ប្រាថ្នា​ចង់ទៅ​មើល​អគារ​ភ្លោះ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក​។

ទីក្រុង​មួយ​នេះ បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នកទេសចរ​ស្គាល់​ពី​វប្បធម៌​ចម្រុះ​គ្នា អាហារ​របស់​ជនជាតិភាគតិច និង​សំណង់​ស្ថាបត្យកម្ម​ជឿនលឿន​តាម​បែប​ប្រទេស​លោក​ខាងកើត និង​ខាងលិច​។ សារព័ត៌មានធ្លាប់​ចាត់​ថ្នាក់​កូ​ឡា​ឡាំ​ពួរ ជាទី​ក្រុង​ល្អ​បំផុត​មួយ​ក្នុង​លោក​សម្រាប់​ដើរ​ទិញ​ឥ​វ៉ា​ន់​។ អាកាសធាតុ​ទីក្រុង​នេះ​អំណោយផល​ស្ទើរ​គ្រប់​រដូវ ពិសេស​ខ្យល់​ត្រូ​ពិ​ក​។ តោះ ទស្សនា​កន្លែង​លំហែ​ល្បី​ៗ​ដែល​ទទួលភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាងគេ​បំផុត​ប្រចាំ​ទីក្រុង​។