សារអេឡិចត្រូនិច
សត្វ​ប្លែក​ៗ ៦​ប្រភេទ ពួន​សម្ងំ​ក្នុង​ព្រៃ​លិច​ទឹក​នៅ​ព្រុយ​ណេ


កោះ Borneo ឬ​ឥណ្ឌូ​ណេ​ស៊ី​ហៅ​ថា​កាលី​ម៉ា​ន់​តាន់ ជា​កោះធំ​បំផុត​នៅ​អាស៊ី ស្ថិត​នៅ​ឆ្នេរ​ភាគ​អាគ្នេយ៍​នៃ​ទ្វីបអាស៊ី លាតសន្ធឹង​លើ​ផ្ទៃសមុទ្រ​ប្រមាណ​៧៤​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ ដែល​មួយ​ភាគ​ជា​កម្មសិទ្ធិ​របស់​ព្រុយ​ណេ ម៉ា​ឡេ​ស៊ី និង​ផ្ទៃ​ប្រមាណ ៧៣% ជា​របស់​ឥណ្ឌូ​ណេ​ស៊ី ដោយ​មាន​ប្រជាជន​រស់នៅ​ជាង ៤០​ម៉ឺន​នាក់​។​ទេសភាព​លើ​កោះ​បាន​អន្ទង​ចិត្ត​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​ឆ្លងកាត់​ទីនោះ​ឲ្យ​ឈប់​គយគន់​សម្រស់​ធម្មជាតិ​ប្លែក​ៗ ពិសេស​ព្រៃ​លិច​ទឹកជា​សំបុក​នៃ​អាណាចក្រ​សត្វ​ប្លែក​ៗ ដែល​គេ​កម្រ​ឃើញ​នៅ​តាម​តំបន់​ផ្សេង​ៗ​។

ប្រភេទ​សត្វ​កម្រ​ខាងក្រោម មិន​ងាយ​នឹង​បាន​ជួប​ប្រទះ​ឡើយ ហើយ​ខាង​អ្នក​អភិរក្ស​មិន​អនុញ្ញាត​ឲ្យ​បង្ហាញ​ពី​ទីតាំង​លម្អិត​របស់​សត្វ​ទាំងនេះ​ទេ ដើម្បី​ធានា​សុវត្ថិភាព​របស់​ពួក​វា​។