សារអេឡិចត្រូនិច
ទស្សនា​រមណីយដ្ឋាន​ស្រាត​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ថៃ​


ប្ដី​ប្រពន្ធ​ជនជាតិ​ដា​ណឺ​ម៉ាក​មួយគូ បាន​បង្កើត​រមណីយដ្ឋាន​អាក្រាត​កាយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​កន្លែង​នៅ​លើ​ទឹកដី​ថៃ ដោយ​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​បណ្ដា​អ្នកទេសចរ​បរទេស​។ ពួក​គេ​ដឹង​ថា វប្បធម៌​ប្រពៃណី​ប្រជាជន​អាស៊ី​គឺ​មានការ​អភិរក្ស ឬ​មាន​ភាព​អៀនខ្មាស​ច្រើន ធៀប​នឹង​ប្រជាជន​ទ្វីបអឺរ៉ុប និង​អា​មេ​រិ​ក​។

ប៉ុន្តែ​ពួក​គេ​សម្រេចចិត្ត​សង់​កន្លែង​លំហែ​អាក្រាត​បែប​នេះ ដោយសារ​ជនជាតិ​មួយ​ក្រុម​តូច​ត្រូវការ​វា​។ លោក Moller ជា​ប្ដី​ដែល​បាន​មក​ដល់​ប្រទេស​ថៃ​ដំបូង​ក្នុង​ឆ្នាំ​១៩៨៨ ក្នុង​នាម​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ឲ្យ​កាសែត​ជា​ភាសា​ដា​ណឺ​ម៉ាក​មួយ បាន​ចាត់​ទុក​រមណីយដ្ឋាន​របស់​គាត់​ដូច​ជា​ឋានសួគ៌​សម្រាប់​អ្នកទេសចរ​ចូល​ចិត្ត​អាក្រាត​កាយ​ជុំវិញ​ពិភពលោក​។

លោក​បាន​ពន្យល់​ថា "​ភ្ញៀវ​ភាគច្រើន​របស់​យើង​មក​ពី​ប្រទេស​ឥណ្ឌា និង​អូស្ត្រាលី​។ តែ​យើង​ក៏​មាន​ភ្ញៀវ​មក​ពី​ហុងកុង ហ្វី​លី​ពី​ន ភូមា ថៃ សិង្ហ​បុរី និង​កោះ​តៃវ៉ាន់​ដែរ​។ ពួក​គេ​ជា​ច្រើន​មក​លេង​ជា​គូ​ៗ​ប្ដី​ប្រពន្ធ តែ​ក៏​មាន​អ្នក​នៅ​លីវ​ចូល​ដែរ​"​។

លោក Moller បាន​បង្កើត​សណ្ឋាគារ​ស្រាត​ដំបូង​របស់​លោក​ឈ្មោះ​ថា Chan Resort នៅ​ទីក្រុង​ផាត់​តា​យ៉ា ក្នុង​ឆ្នាំ ២០០៩ ដោយ​បាន​ប្រកាន់ខ្ជាប់​គោលការណ៍​មិន​អនុញ្ញាត​ឲ្យ​រួម​ភេទ​នៅ​តាម​ទី​សាធារណៈ​ឡើយ​។

ដោយ​មើលឃើញ​ថា​ថៃ​ក្លាយជា​ទិស​ដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​យ៉ាង​ឆាប់រហ័ស​សម្រាប់​អ្នក​លំហែ​បែប​ធម្មជាតិ លោក​បាន​បង្កើត​រមណីយដ្ឋាន​អាក្រាត​កាយ​ចំនួន ៤​កន្លែង​ហើយ​គឺ​នៅ​ក្រុង​បាងកក ឈាង​ម៉ៃ ផា​តា​យ៉ា និង​ភូ​កេ​ត​៕