សារអេឡិចត្រូនិច
គយគន់​ទេសភាព​ព្រៃកោងកាង Kubang Badak នៅ​ម៉ា​ឡេ​ស៊ី


Kubang Badak ជា​តំបន់​ថ្មី​ស្ថិត​នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច​នៃ​កោះ Langkawi ដែល​ទើបនឹង​បង្កើត​ថ្មី​។ កោះ Langkawi មិនមែន​ជា​តំបន់​ពាណិជ្ជកម្ម​ឡើយ តែ​ជា​តំបន់​សម្រាប់​លំហែកាយ​នៅ​ពេល​សម្រាក​។

បើ​ធ្វើ​ដំណើរ​ពី​ប្រ​លាន​យន្តហោះ​ក្នុងស្រុក​របស់​កោះ Langkawi ទៅ​កាន់ Kubang Badak​ចំណាយពេល​ប្រមាណ​ជាង​៣០​នាទី ។ បន្ទាប់​មក​ភ្ញៀវ​ទេសចរណ៍​អាច​រក​ជួល​ទូក ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់ តំបន់​ជុំវិញ​កោះ Kubang Badak បាន ដែល​នៅ​ទីនោះ​ពោរពេញ​ទៅ​ដោយ​ព្រៃកោងកាង​ព័ទ្ធ​ជុំវិញ សម្រាប់​ជា​ជម្រក​ត្រី​ដ៏​អស្ចារ្យ​។

លោក Hasan អ្នក​ថតរូប​ប្រចាំ​តំបន់​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាជន​រស់នៅ Kubang Badak គឺ​ពឹងផ្អែក​លើ​អេកូ​ទេសចរណ៍​មួយ​នេះ ដែល​អ្នកខ្លះ​ប្រកប​របរ​នេសាទ អ្នកខ្លះ​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ អ្នកខ្លះ​លក់​វត្ថុ​អនុស្សាវរីយ៍ ក្នុង​នោះ​មាន​ប្រមាណ ២០​ភាគរយ​ប្រកប​របរ​កសិកម្ម​សម្រាប់​ចិញ្ចឹមជីវិត​ជាដើម​។