សារអេឡិចត្រូនិច
ញ៉ាក់​សាច់​!!! សណ្ឋាគារ​ផ្កាយ​ពេញ​មេឃ​នៅ​ស្វី​ស មួយ​យប់​២៥៥​ដុល្លារ


សណ្ឋាគារ​តូច​មួយ​លើ​ភ្នំ​ក្នុង​ប្រទេស​ស្វី​សមាន​ឈ្មោះ  Null Stern Hotel បាន​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេសចរ​នានា​ជុំវិញ​ពិភពលោក​តាម​រយៈ​ទេសភាព ខ្យល់អាកាស​បែប​ធម្មជាតិ​សុទ្ធសាធ​។​មាន​ទីតាំង​ស្ថិត​នៅ​លើ​ភ្នំ Graubunden នៃ​ជួរ​ភ្នំ Swiss Alps​សណ្ឋាគារ​នេះ​ពុំ​មាន​ជញ្ជាំង ដំបូល ឬ​បន្ទប់ទឹក​នោះ​ទេ មាន​តែ​គ្រែ​ពូក អំ​ពូ​ល​ចង្កៀង​លើ​កណ្ដាល​វាលស្មៅ ប៉ុណ្ណោះ​។ អ្វី​ដែល​ពិសេស ភ្ញៀវ​ចូល​គេង​អាច​គយគន់​តារា​រាប់​ពាន់​ពាសពេញ​មេឃ​ពីលើ​គ្រែ​របស់​ខ្លួន​បាន និង​ស្រូប​យក​ខ្យល់​លើ​ទួល​កម្ពស់​ជិត ២​គីឡូម៉ែត្រ​។

សម្រាប់​តម្លៃ​ស្នាក់​នៅ និង​ហូប​ចុក មួយ​បន្ទប់​ភ្ញៀវ​គេង​បាន​២​នាក់ ត្រូវ​ចំណាយ​ប្រមាណ ២៥៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​យប់​៕