សារអេឡិចត្រូនិច
តើ​ប្រធានាធិបតី​ផុត​អាណត្តិ​អា​មេ​រិ​ក មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន មុន​នឹង​ចាក​ចេញពី​សេត​វិមាន?


លោក​អ្នក​ប្រហែលជា ចង់​ដឹង​ហើយ​ថា តើ​ប្រធានាធិបតី ទី​៤៤ លោក Barack Obama មានទ្រព្យ​សម្បត្តិ​ចំណេញ​សុទ្ធ​ចំនួន​ប៉ុន្មាន នៅ​ពេល​ដែល​លោក ផុត​អាណត្តិ​ពី​ដំណែង​ប្រជា​ប្រធានាធិបតី​អា​មេ​រិ​ក​។

បើ​តាម​ការ​សិក្សា របស់​សាកលវិទ្យាល័យ American University នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តុ​ន បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​សុទ្ធ​ដែល​លោក Barack Obama មាន​ពេល​ដែល​លោក​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​គឺ​មាន​ប្រមាណ​ជា ២៤២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​ការ​កាន់កាប់​ដំណែង​ជា​ប្រធានាធិបតី​អស់​២​អាណត្តិ​ក្នុង​រយៈពេល​៨​ឆ្នាំ​នេះ លោក Barack Obama ទទួល​ប្រាក់ខែ​ប្រធានាធិបតី ចំនួន ៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដូច្នេះ​ទទួល​បាន​ប្រាក់ខែ ចំនួន ៣២០​ម៉ឺន​ដុល្លារ​សម្រាប់​ការងារ​ប្រធានាធិបតី​រយៈ​៨​ឆ្នាំ​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ លោក Barack Obama ក៏​ទទួល​បាន​ប្រាក់​ចំណាយ​ប្រចាំឆ្នាំ ចំនួន​៥​ម៉ឺន​ដុល្លារ ហើយ​ទទួល​បាន​ចំនួន ១០​ម៉ឺន​ដុល្លារ​សម្រាប់​បង់ពន្ធ​ធ្វើ​ដំណើរ និង​ទទួល​បាន​១៩០០០​ដុល្លារ​សម្រាប់​សេវាក​ម្សា​ន​ផ្សេង​ៗ​ផង​ដែរ​។

គួរ​ជម្រាប​ផង​ដែរ​ថា លោក Barack Obama ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អា​មេ​រិ​ក ហើយ​ក្នុង​ដំណែង​ជា​ប្រធានាធិបតី លោក​បាន​បំពេញ​កិច្ចការ​ល្អ​ៗ​ជា​ច្រើន​សម្រាប់​ប្រទេស​ជាតិ​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​។ អ្វី​ដែល​ធ្វើ​ប្រជាជន​អាម​រិ​ក​ស្ញើ​ច​សរសើរ​ពី​ស្នាដៃ​របស់​លោក​គឺ​ក្នុង​ការ​កាន់កាប់​ដំណែង​ជា​ប្រធានាធិបតី លោក អាច​សម្លាប់​មេ​ភេ​វករ គឺ​លោក Osama Bin Laden ដែល​តែងតែ​យាយី​អា​មេ​រិ​ក​និង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច​អា​មេ​រិ​ក​យ៉ាងដំណំ​៕

ព័ត៌មានថ្មីៗ