សារអេឡិចត្រូនិច
សម្រស់​កោះ​ជេ​ជូ របស់​កូរ៉េ​ខាងត្បូង ឃើញ​ហើយ​ចង់ទៅ​លេង​អត់?


កោះ​ជេ​ជូ ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់ និង​ទាក់ទាញ​បំផុត​មួយ​របស់​កូរ៉េ​ខាងត្បូង ដែល​មាន​អ្នក​ទស្សនា​ជនជាតិ​កូរ៉េ ជប៉ុន និង​ចិន​ទៅ​លេង​ប្រមាណ ១០​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ។​ជេ​ជូ ជា​កោះធំ​បំផុត​នៅ​ឧបទ្វីប​កូរ៉េ មាន​ផ្ទៃ ១ ៨៤៨​គីឡូ​ម៉ែត្រការ៉េ និង​ចំណុច​ខ្ពស់​បំផុត​លើ​កោះមាន​កម្ពស់ ១៩៥០​ម៉ែត្រ​។ កោះ​ដ៏​ល្បី​នេះ​មាន​ប្រជាជន​រស់នៅ​ជាង ៥៨​ម៉ឺន​នាក់​និង​ចម្ងាយ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេពី​កូរ៉េ​ខាងត្បូង​នោះ​ទេ​។

ជេ​ជូ ជា​ទិស​ដៅ​ក្រេបទឹក​ឃ្មុំ​ដ៏​ពេញ​និយម​របស់​គូ​ស្វាមី​កូរ៉េ​ខាងត្បូង​ទើប​រៀប​ការ​ថ្មីថ្មោង​។ ទេសភាព​នៅ​ទីនោះ​មាន​ចម្រុះ​គ្នា​យ៉ាងច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកទេសចរ​បាន​ទស្សនា​ហើយ​មិន​ចេះ​ជិនណាយ​ដូច​ជា​ថ្មភ្នំ​ភ្លើង មាន​ភ្លៀង​ធ្លាក់​ញឹកញាប់ អាកាសធាតុ​ក្ដៅ ស្រ​ដៀង​ទៅ​នឹង​កោះ​ហា​វ៉ៃ អា​មេ​រិ​ក​ដែរ​។

បើ​បាន​ទៅ​លេង អ្នក​ទស្សនា​អាច​កម្សាន្ត​ជាមួយ​អ្វីខ្លះ? អ្នក​ទស្សនា​អាច​ឡើង​ភ្នំ​ហា​ឡាក់​សាន (​ភ្នំ​ខ្ពស់​បំផុត​នៅ​កូរ៉េ​ខាងត្បូង​) គយគន់​ទេសភាព​ថ្ងៃ​រះ​ថ្ងៃ​លិចអណ្ដែត​លើ​ផ្ទៃ​ទឹកសមុទ្រ ទស្សនា​ទឹកធ្លាក់​ដ៏​អស្ចារ្យ ជិះសេះ មើល​សួនផ្កា  ឬ​ដេក​លេង​លើ​ឆ្នេរ​ជាដើម​។ សូម​ទស្សនា​កម្រង​រូបភាព​ដ៏​ស្រស់​ស្អាត​ខាងក្រោម ចង់ទៅ​លេង​អត់?