កោះឋានសួគ៌នៅស្កុតឡែន សម្បូរដោយកូនសេះស្អាតៗដូចក្នុងរឿងនិទាន
ថ្ងៃ ពុធ ទី ១៨ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ០៩:២០
Foula ជាកោះតូចមួយក្នុងប្រទេសស្កុតឡែន ត្រូវបានគេប្រដូចទៅនឹងកោះឋានសួគ៌ក្នុងរឿងនិទាន ដោយសារមិនត្រឹមតែមានទេសភាពស្រស់ត្រកាល ប៉ុន្តែថែមទាំងសម្បូរទៅដោយសត្វសេះតូចៗដូចក្នុងរឿងទៀតផង។ ខណៈដែលមានមនុស្សរស់នៅត្រឹមតែប្រមាណ ៣០នាក់ កោះនេះមានសេះតូចៗរស់នៅដល់ទៅជាង ១៥០០ក្បាល។
កោះ Foula គឺជាផ្នែកមួយនៃបណ្ដុំកោះ Shetland Islands និងជាទឹកដីកំណើតរបស់សេះ Miniature Shetlands ដែលត្រូវបានគេយកមកចិញ្ចឹមនិងបង្កាត់ពូជតាំងពីយុគលោហៈ (២៥០០-៨០០ឆ្នាំមុនគ.ស)។ សេះទាំងអស់នេះមិនត្រឹមតែមានរូបរាងទាក់ទាញ ប៉ុន្តែថែមទាំងមានភាពឆ្លាតវៃ អាចរស់នៅជាមួយមនុស្សដូចសុនខដូច្នោះដែរ ៕