សារអេឡិចត្រូនិច
ភោជនីយដ្ឋាន​ទឹកធ្លាក់​ដ៏​ប្លែក​ភ្នែក​នៅ​ហ្វី​លី​ពី​ន​ល្បី​ខ្លាំង​ណាស់


ភោជនីយដ្ឋាន​មួយ​ស្ថិត​នៅ​ខេត្ត Quezon ប្រទេស​ហ្វី​លី​ពី​ន តែងតែ​ត្រូវ​គេ​ឃើញ​មាន​ភ្ញៀវ​ចូល​ឥត​ដាច់​ទោះ​រដូវរងា ឬ​ភ្លៀង ព្រោះ​វា​ផ្ដល់​សេវាកម្ម​អាហារ​ពេល​ល្ងាច​យ៉ាង​ពិសេស​។​ភោជនីយដ្ឋាន​នេះ​មានឈ្មោះ​ថា Waterfalls Restaurant ស្ថិត​ក្នុង​រមណីយដ្ឋាន Villa Escudero ដោយ​ភ្ញៀវ​អាច​ទទួល​អាហារ​លើ​តុ​ឫស្សី និង​មានទឹក​ហូរ​ក្រោម​ជើង​ដ៏​ត្រជាក់​ស្រឹប​។

ស្ថិត​នៅ​បរិវេណ​អតីត​ចម្ការ​ដូង​មួយ​នៃ​ទីក្រុង San Pablo ទឹកធ្លាក់​នេះ​បាន​ធ្លាក់​ចេញពី​ទំនប់​សង់​ដោយ​មនុស្ស​។ ភ្ញៀវ​ក្នុងស្រុក ឬ​ភ្ញៀវ​ទេសចរ​បរទេស ចូល​ចិត្ត​ទៅ​ញ៉ាំ​អី​នៅ​ទីនោះ ព្រោះ​ពួក​គេ​ចង់បាន​បរិយាកាស​បែប​ធម្មជាតិ និង​អាច​ងូតទឹក​លេង​បណ្ដើរ​ផង​។