សារអេឡិចត្រូនិច
១៧​សន្លឹក បង្ហាញ​សម្រស់​ធម្មជាតិ ប្រទេស​អា​ល្លឺ​ម៉​ង់ ឃើញ​ភ្លាម ចង់ទៅ​លេង​ភ្លែត


Jannik Obenhoff គឺជា​ក្មេង​ប្រុស​ជំទង់ វ័យ​១៦​ឆ្នាំ ដែល​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នក​ថតរូប​ទេសភាព​ម្នាក់​។ Jannik រស់នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់ ដែល​ពោរពេញ​ទៅ​ដោយ​ព្រៃ​ខៀវស្រងាត់ កំពូលភ្នំ​ចុះ​អ័ព្ទ និង ទឹកទន្លេ​ខៀវ​ថ្លា​។ ក្មេង​ជំទង់​រូប​នេះ ចូល​ចិត្ត​រស់នៅ​ជីវិត​ដើរហើរ​ខាងក្រៅ និង​ថត​យក​ទេសភាព​ធម្មជាតិ តាំងពី​រូបគេ​មាន​អាយុ ១៣​ឆ្នាំ​មក​ម្ល៉េះ​។

នៅ​ពេលទំនេរ​ពី​ការ​សិក្សា Jannik ចូល​ចិត្ត​ដើរ​លេង និង​ថតរូប​ទេសភាព​ធម្មជាតិ រួច​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម Instagram របស់​ខ្លួន ដែល​មាន​អ្នក Follow រហូត​ដល់​ទៅ​ជាង ២០០ ០០០​នាក់​។ «​ប្រសិនបើ​អ្នក​មិន​ចេញ​មក​ខាងក្រៅ និង​ស្វែងរក អ្នក​នឹង​មើល​មិនឃើញ​ពី​ភាព​ស្រស់​ស្អាត​របស់​ធម្មជាតិ​ឡើយ​» នេះ​បើ​តាម​សម្តី Jannik និយាយ​នៅ​លើ​បណ្តាញ​សង្គម Instagram របស់​គេ​៕