សារអេឡិចត្រូនិច
ស្ពាន​ហាល​អង្គរវត្ត នឹង​បិទ​រយៈពេល ៤​ឆ្នាំ ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ


ស្ពាន​ហាល​អង្គរវត្ត ដែល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​តែង​ដើរ​ឆ្លង​ទៅ​ទស្សនា ប្រាសាទអង្គរវត្ត នឹង​ត្រូវ​បិទ​ទាំងស្រុង​ក្នុង​រយៈពេល ៤​ឆ្នាំ ដើម្បី​ធ្វើការ​ជួសជុល​ក្នុង​គោលបំណង​អភិរក្ស​ដោយ​ក្រុម​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា និង​សកល​វិទ្យាល័យ សូ​ហ្វី​យ៉ា​។ នេះ បើ​តាម​លោក ឡុ​ង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ឡុ​ង កុសល បាន​អះអាង​ថា ស្ពាន​ហាល អង្គរវត្ត​នឹង​បិទ​ភ្លាម​ៗ​បន្ទាប់​ពី ស្ពាន​បណ្ដែត​ទឹក​បណ្ដោះអាសន្ន​សាងសង់​រួចរាល់​មុន​ខែ ឧសភា ឆ្នាំ​២០១៧​នេះ ដើម្បី​បង្វែរ​ចរាចរណ៍ និង​រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ទស្សនា​អង្គរវត្ត​។​។ ស្ពាន​បណ្ដែត​ទឹក​ធ្វើ​ពី​ពោង​ជ័រ Polyethylene ស្ថិត​នៅ​ខាងត្បូង​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។