សារអេឡិចត្រូនិច
កសិករ​ដាំ​អំពៅ​នៅ​ស្រុក​ភ្នំស្រួច​ប្រាប់​ថា ទទួល​បាន​ចំណូល​ខ្ពស់​ជាង​ស្រូវ


គ្រួសារ​កសិករ​ជា​ច្រើន​នៅ​ភូមិ​ចេក ឃុំ​ស្វាយ​អ​ញ្ចឹ​ប ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ប្រកប​របរ​ដាំ​អំពៅ​ស្ទើរតែ​គ្រប់​គ្រួសារ​ដើម្បី​បង្កើន​ប្រាក់​ចំណូល ក្រៅពី​ការ​ធ្វើស្រែ ដែល​ពុំ​សូវ​ទទួលផល​ចំណេញ បាន​ចាប់​របរ​មួយទៀត​នោះ គឺ​ការ​ដាំ​អំពៅ​។​គ្រួសារ​លោក សាត ឃា កសិករ​រស់នៅ​តាម​ជើងភ្នំ​ជា​គង់​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្រាប់ថា គាត់​បាន​ប្រកប​របរ​ដាំ​អំពៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​កន្លះ​ហិ​កតារ​អាច​ផ្តល់​ប្រាក់​ចំណូល​បាន​ប្រមាណ​ជាង ១០​លាន​រៀល ក្នុង​១​ឆ្នាំ ខណៈ​ដែល​ដាំ​ស្រូវ​វិញ​ទទួល​បាន​ត្រឹមតែ​ជាង​២​លាន​រៀល​ប៉ុណ្ណោះ ក្នុង​រយៈពេល​ដូច​គ្នា​ពោល គឺ​ចាប់ពី​ដាំ​ដំបូង​ផ្សាំ​កូន​រហូត​ដល់​ពេល​អំពៅ​ធំ​ពេញ​សាច់​មាន​រយៈពេល​ពី ៦-៧​ខែ អាច​ទទួលផល​បាន​ហើយ​។

ព័ត៌មានថ្មីៗ