សារអេឡិចត្រូនិច
អ្នកនេសាទ​ត្រី​៖ “​ជា​មធ្យម​មួយ​ថ្ងៃ​ខ្ញុំ​អាច​រកបាន ១០​ម៉ឺន​រៀល​”


រៀង​រាល់​ឆ្នាំ​ចាប់ពី​ខែតុលា​ដល់​ខែមករា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ធន់​មន្ត ឃុំ​បារាយ​ណ៏ ខេត្តតាកែវ ប្រមាណ​ជាង​៧០០​គ្រួសារ​ភាគច្រើន​ប្រកប​របរ​នេសាទ​ត្រី​ព្រោះតែ​មុខរបរ​នេះ​ធ្វើ​អោយ​ពួ​គាត់​មាន​ជីវភាព​ល្អ​ប្រសើរ​ដោយ​អាច​រកបាន​ប្រាក់​ចំណូល​មិន​តិច​ជាង ១០​ម៉ឺន​រៀល​ទេ ក្នុង​មួយ​ថ្ងៃ​។​លោក ចិន នួន អាយុ​៤០​ឆ្នាំ និង​ភរិយា​ស៊ិ​ន​សៀង​ហៃ រស់នៅ​ភូមិ​ខាងលើ​បាន​បញ្ជាក់​ប្រាប់ ថា​រដូវវស្សា​មក​ដល់​គាត់​ប្រកប​របរ​នេសាទ “​ដាក់​មង​” អាច​រក​ចំណូល​បានជា​មធ្យម ១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ដែល​អាច​ជួយ​សម្រួល​បន្ទុកគ្រួសារ​បាន​មួយ​ភាគ​ធំ​។