សារអេឡិចត្រូនិច
ភ្នំ​ប្រុស​-​ភ្នំ​ស្រី មិនមែន ១ គឺ​មាន ៣ នៅ​ក្នុង​ខេត្តកំពង់ចាម


ខ្ញុំ​ជឿ​ង​ជាក់​ថា ប្រិ​យ​មិត្ត​ប្រាកដជា​ស្គាល់​ច្បាស់​អំពី​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​នៅ​ខេត្តកំពង់ចាម ស្ថិត​ក្នុងភូមិ អណ្តូង​ច្រុះ ឃុំ​អំពិល ស្រុក​កំពង់សៀម តែ​ដោយឡែក​ថ្ងៃនេះសូម​នាំ​មិត្ត​អ្នក​អាន​ឱ្យ​ស្គាល់ ឲ្យ​ដឹង​ពី​ប្រវត្តិ​របស់​ភ្នំ​ប្រុស​- ភ្នំ​ស្រី ពីរ​កន្លែង​ផ្សេង​ៗ​ទៀត ។

តើ​ប្រិ​យ​មិត្ត​ធ្លាប់​បាន​ស្គាល់ និង​ឃើញ ភ្នំ​ប្រុស ភ្នំ​ស្រី ពីរ​កន្លែង​ផ្សេង​ៗ​ទៀត​ដែរ​ឬទេ?កំពុង​អង្គ​យស​ម្រាក់​លើ​គល់ឈើ ពីរ​បី​នាក់ ក្រោម​ម្លប់ឈើ បន្ទាប់​ពី​ពិសារ​អាហារ​ថ្ងៃត្រង់ រួច លោកគ្រូ​អាចារ្យ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នាក់ងារ ថា តាម​ពិត​ភ្នំ​ប្រុស​ភ្នំ​ស្រី​មិន​មាន​តែ​មួយ​កន្លែង​ទេ គឺ​មាន​បី​កន្លែង ហើយពីរ​កន្លែង​ទៀត​គឺ​ស្ថិត​នៅ​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​ជើងព្រៃ ស្រុក​ព្រៃឈរ និង​មួយទៀត​ស្ថិត​នៅ​ក្នុង​ឃុំ​បុ​ស្ត​ខ្នោ​រ ស្រុក​ចំការលើ ។

លោកតា​ដដែល​បាន​បន្ត​ថា បានជា​ភ្នំ​នេះ​គេ​ហៅ​ភ្នំ​ប្រុស​-​ភ្នំ​ស្រី ព្រោះ​ភ្នំ​នេះ​កើតឡើង​ពី​ការ​លើក​របស់​មនុស្ស ដូច​ជា​ភ្នំ​ប្រុស​-​ភ្នំ​ស្រី​នៅ​ក្នុងស្រុក​ព្រៃឈរ​នេះ គេ​តែងតែ​ហៅ​ថា ភ្នំ​រា​មា​ជើងព្រៃ​។ តែ​ខ្ញុំ​បានដឹង និង​ឮ​តាំងពី​ខ្ញុំ​បាន​កើតមក​ម្ល៉េះ ហើយ​បច្ចុប្បន្ន​ខ្ញុំ​មាន​អាយុ​៧០​ឆ្នាំ​ហើយ ។

ព័ត៌មានថ្មីៗ