សារអេឡិចត្រូនិច
ទៅ​លេង​ប៉ៃលិន កុំ​ភ្លេច​៥​កន្លែង​នេះ ធានា​ថា​រីករាយ​បាត់​ទុក្ខ​កង្វល់


ប៉ៃលិន ជា​ខេត្ត​មួយ​ស្ថិត​នៅ​ជ្រុង​ខាងជើង​នៃ​ជួរ​ភ្នំក្រវាញ ភាគ​ខាងលិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ​។ ពលរដ្ឋ​នៅ​ទីនោះ​ភាគច្រើន​ជា​កសិករ មាន​ដាំ​ដំណាំ ជា​ច្រើន​ប្រភេទ​ដូច​ជា ស្វាយ ចេក សាវម៉ាវ ធូ​រេ​ន តា​ង៉ែ​ន ពោត និង​ដំឡូង​ជាដើម​។ ក្រៅ​របរ​នេះ ប្រជាជន​ក្នុង​តំបន់​មួយ​ចំនួន​ក៏​ប្រកប​របរ​រក​ត្បូង​ផង​ដែរ​។

ដោយសារ​តែ​វា​មាន​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​មិនសូវ​ជា​ល្បី​ខាង​តំបន់​កម្សាន្ត​ផង​នោះ ទើប​បានជា​ប្រជាជន​ទូទៅ​មិនសូវ​ទៅ​លេង​នៅ​ខេត្ត​ប៉ៃលិន​ឡើយ​។ យ៉ាងណាមិញ ក្រោយ​ពី​ក្រុមការងារ ផ្លូវ​ទៅ​ស្រុក បាន​ទៅ​ដល់​ហើយ ក៏​ស្រាប់តែ​ឃើញ​ក្នុង​ខេត្ត​មួយ​នេះ មាន​កន្លែង​ដើរ​លេង​ច្រើន​ណាស់​ដែរ ដោយ​ធានា​ថា​ពេល​ទៅ​ដល់​ហើយនឹង​ស្ងើចសរសើរ​មិន​ខាន​៕

អ្នក​ធ្វើ​ដំណើរ​ស្ទើរ​គ្រប់​គ្នា ដែល​បាន​ឆ្លងកាត់​ខេត្ត​ប៉ៃលិន រមែង​សំចត​នៅ​ភ្នំ​យ៉ា​ត ដើម្បី​ចុះ​ទៅ​បួងសួង​រូបសំណាក​យាយ យ៉ា​ត ដូច​អ្នកដំណើរ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ឬ ខេត្តកោះកុង តែង​ឈប់​យានជំនិះ ហើយ​ទៅ​បួងសួង លោកយាយ ម៉ៅ នៅ​ភ្នំ​ពេជ្រនិល ដូច្នេះ​ដែរ​។ នៅ​លើ​ភ្នំ​នេះ គេ​តែងតែ​ចូល​ទៅ​បួងសួង ខ្លះ​សុំ​រកស៊ី​មានបាន ខ្លះ​សុំ​កូន ខ្លះ​សុំ​លក់​ដី ធ្លី​ជាដើម ហើយ​តែងតែ​សម្រេច​ដូច​ក្ដី​ប្រាថ្នា​។