សារអេឡិចត្រូនិច
តំបន់​ទេសចរណ៍​៣ ទាក់ទាញ​ភ្ញៀវ​ច្រើន​បំផុត​នៅ​ខេត្តពោធិ៍សាត់


ពោធិ៍សាត់ ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប ក៏​ដូច​ជា​ជួរ​ភ្នំក្រវាញ​ផង​ដែរ​។ បើ​តាម​លោក សំ ឃី​ម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បាន​បង្ហាញ​ថា ក្រៅពី​ល្បីឈ្មោះ​ផ្នែក​ចម្លាក់​ថ្មកែវ និង​ក្រួច​ពោធិ៍សាត់​ផ្ទាល់​នោះ ខេត្ត​ដែល​មាន​ផ្ទៃដី​សរុប ១២ ៩៦២ គីឡូម៉ែត្រ​ការេ​នេះ បាន​បែងចែក​តំបន់​ទេសចរណ៍​៣​កំពុង​តែ​មាន​អាទិភាព​ខ្លាំង​៕ តំបន់​នេះ​ជា​តំបន់​មាន​សក្ដានុពល​ខាង​ផ្នែក​ធនធានធម្មជាតិ មាន​ទេសភាព​ព្រៃ​ភ្នំ​ខៀវស្រងាត់ មាន​ទឹកជ្រោះ​ធ្លាក់​និង​ជា​ជម្រក​សត្វព្រៃ​ផង​ដែរ​។ អ្វី​ដែល​ទាក់ទាញ​ខ្លាំង​បំផុត​ក្នុង​តំបន់​មួយ​នេះ គឺ​របាំ​បេះ​ក្រវាញ របស់​ជនជាតិ​ជង ដើម​ក្រវាញ និង​បឹង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត សឹងតែ​ពុំ​មាននៅ​កម្ពុជា​។ សម្រាប់​អ្នក​ចូល​ចិត្ត​ដំណើរ​ផ្សងព្រេង ជួរ​ភ្នំក្រវាញ​នេះ​ពិតជា​សក្ដិ​សម​ខ្លាំង​ណាស់ ព្រោះ​ពួក​គេ​អាច​ស្នាក់​នៅ​ជាមួយ​ជនជាតិ​ជង បាន​ហើយ​រង់ចាំ​មើល​សត្វព្រៃ ដូច​ជា ខ្លា ដំរី ប្រើស រមាំង និង​ខ្ទីង​ជាដើម​។

ព័ត៌មានថ្មីៗ